Update៖ លោកElon Musk ស្នើឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ករណីទម្លាយព័ត៌មានយោធាទៅកាន់New York Times!

លោក Elon Musk បានរិះគន់សារព័ត៌មាន NewYork Times និងអំពាវនាវឱ្យកាត់ទោសមន្ត្រីប៉ង់តាហ្គោន ដែលបានទម្លាយព័ត៌មានយោធាសំខាន់ៗទៅឱ្យកាសែតនេះ។ការរិះគន់នេះធ្វើឡើងបន្ទាប់ពី New York Times បានរាយការណ៍ថា លោក Musk នឹងទទួលបានការសង្ខេបអំពីផែនការយោធារបស់សហរដ្ឋអាមេរិកក្នុងករណីមានជម្លោះជាមួយប្រទេសចិន។

យោងតាមការចុះផ្សាយរបស់New York Times ការសង្ខេបនេះនឹងផ្ដល់ឱ្យលោកMusk នូវការយល់ដឹងអំពីផែនការយោធាសំខាន់ៗក្នុងនាមជាទីប្រឹក្សារបស់លោកប្រធានាធិបតីដូណាល់ ត្រាំ។
លោក Musk បានចោទប្រកាន់New York Times ថាជាការឃោសនាសុទ្ធសាធនិងបានទាមទារឱ្យមានការស៊ើបអង្កេតនិងកាត់ទោសមន្ត្រីប៉ង់តាហ្គោនដែលបាន លេចធ្លាយព័ត៌មាននេះ។ ការអត្ថាធិប្បាយនេះធ្វើឡើងបន្ទាប់ពីប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានបដិសេធរបាយការណ៍នេះផងដែរ ដោយបញ្ជាក់ថាមិនមានការពិភាក្សាណាមួយអំពីប្រទេសចិននៅក្នុងជំនួបដែលបានរៀបរាប់នោះទេ។
ទោះជាយ៉ាងណាប្រភពមិនបញ្ចេញឈ្មោះមួយបានប្រាប់Reuters ថាលោក Elon Muskនឹងត្រូវបាន
គេផ្ដល់ព័ត៌មានសម្ងាត់កម្រិតខ្ពស់ដោយមន្ត្រីយោធាជាន់ខ្ពស់របស់សហរដ្ឋអាមេរិកនៅក្នុងក្រសួង ការពារជាតិ។ ព័ត៌មាន ទាំងនោះនឹងគ្របដណ្ដប់លើប្រធានបទជាច្រើន ប៉ុន្តែនឹងមានការផ្ដោតសំខាន់មួយទៅលើប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *