(ភ្នំពេញ)៖ សូមអបអរសាទរកុមារា ហ៊ុន ពេជមុន្នីរិទ្ធីសិទ្ធិ កូនប្រុសរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលទទួលបានលទ្ធផលយ៉ាងល្អ គឺទទួលបានមេដាយមាសលេខរៀងទី១ ក្នុងថ្នាក់ហើយទទួលបានមេដាយមាសលេខរៀងទី៦ ក្នុងចំណោមបេក្ខជនទាំង ២៧ប្រទេសក្នុងការប្រឡងកម្រិតអន្តរជាតិ នៃការប្រឡងគណិតវិទ្យាអូឡាំព្យាដសិង្ហបុរីវគ្គផ្តាច់ព្រ័ត្រ (Singapore Math Global Finals) ឆ្នាំ២០២៥ ដែលមានបេក្ខជនចូលរួមសរុប ៣,៦៧៥នាក់មកពី២៧ប្រទេស។
ការប្រឡង គឺជាការប្រឡងដែលមានកម្រិតអន្តរជាតិដែលមានការចូលរួមពី ២៧ប្រទេស និងបេក្ខជនចំនួន ៣,៦៧៥នាក់។ បេក្ខជនដែលមានសិទ្ធិចូលរួមប្រឡងបាន លុះត្រាជាបេក្ខជនជ័យលាភីតំណាងប្រទេសនីមួយ ទើបមានសិទ្ធិចូលរួម ហើយជាការប្រឡងជុំចុងក្រោយរបស់ SMC កម្រិតអន្តរជាតិ៕