កាលពីថ្ងៃចន្ទ (ទី២៤ខែមីនា) កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារលើអគារមួយដែលជាកម្មសិទ្ធិរបស់កាកបាទក្រហមក្នុងក្រុងRafah ភាគខាងត្បូងក្រុងGaza។
ប្រភពពីសារព័ត៌មានAljazeera។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ យោធាបានពន្យល់ថា កងកម្លាំងរបស់ខ្លួនដែលកំពុងប្រតិបត្តិការនៅទីក្រុង Rafah បានបាញ់ទៅលើអគារនៅមុនថ្ងៃបន្ទាប់ពីកំណត់អត្តសញ្ញាណជនសង្ស័យ និងដឹងពីការគំរាមកំហែងដល់កម្លាំង”។
យ៉ាងណាមិញមិនមានអ្នករងរបួសត្រូវបានគេរាយការណ៍ទេទោះបីអគារនេះមានការខូចខាតតិចតួចក៏ដោយ។
តុលាការឧក្រិដ្ឋកម្មអន្តរជាតិបានចេញដីកាចាប់ខ្លួនកាលពីខែវិច្ឆិកាឆ្នាំមុនសម្រាប់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងអតីតរដ្ឋមន្ត្រីការពារជាតិរបស់គាត់ Yoav Gallant ពីបទឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅក្នុងតំបន់ហ្គាហ្សា។
ទោះជាយ៉ាងណា អ៊ីស្រាអែលក៏ប្រឈមមុខនឹងសំណុំរឿងប្រល័យពូជសាសន៍នៅតុលាការយុត្តិធម៌អន្តរជាតិសម្រាប់សង្រ្គាម
នៅក្នុងតំបន់ព័ទ្ធជុំវិញ៕