(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ទី២៥.០៣.២០២៥ បានចេញមកបញ្ជាក់ថា បងប្រុសរបស់សម្តេច គឺលោក ហ៊ុន សាន នៅមានជីវិតនៅឡើយទេ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។
ការបញ្ជាក់របស់សម្តេចតេជោ ជាការឆ្លើយតបទៅនឹងការផ្សាយ លើបណ្តាញសង្គមមួយចំនួន កាលពីរសៀលទី២៥.០៣.២០២៥ថា លោក ហ៊ុន សាន បានទទួលមរណភាព..!។
នៅក្នុងការបញ្ជាក់នេះសម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណចំពោះការយកចិត្តទុកដាក់ ចំពោះសុខទុក្ខបងប្រុសសម្តេច ក៏ដូចជាការរាប់អានចំពោះគ្រួសារសម្តេច៕