Update៖ គ្រោះរញ្ជួយដីកម្រិត៦.៨រ៉ិចទ័រ វាយប្រហារនៅឆ្នេរសមុទ្រនៃប្រទេសនូវែលសេឡង់!

ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថាគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័របានវាយប្រហារនៅឆ្នេរសមុទ្រ Riverton ក្នុងប្រទេសនូវែលសេឡង់ កាលពីថ្ងៃអង្គារ(ទី២៥ខែមីនា)។

ប្រភពពីសារព័ត៌មានAljazeera។

ទីភ្នាក់ងារបានបន្ថែមថាការរញ្ជួយដីនេះមានជម្រៅ10 គីឡូម៉ែត្រ (6.21 ម៉ាយ)។
រហូតមកដល់ពេលនេះមិនមានអ្នកស្លាប់និងរបួសត្រូវបានគេរាយការណ៍ឡើយ។
គួរជម្រាបថា នូវែលសេឡង់ស្ថិតនៅក្នុងតំបន់សកម្មរញ្ជួយដី និងជួបប្រទះការរញ្ជួយដីជាច្រើនដងក្នុងមួយឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version