Update៖ អាមេរិក នឹងវាយតម្លៃលើរុស្ស៊ី ពាក់ព័ន្ធបទឈប់បាញ់នៅសមុទ្រខ្មៅ!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយថាអាមេរិកនឹងធ្វើការវាយតម្លៃលើលក្ខខណ្ឌរបស់រុស្ស៊ី បន្ទាប់ពីទីក្រុងមូស្គូបានយល់ព្រមទទួលយកគោលការណ៍បទឈប់បាញ់ជាមួយអ៊ុយក្រែន នៅសមុទ្រខ្មៅ ដើម្បីអនុញ្ញាតឱ្យមានការធ្វើនាវាចរដោយសុវត្ថិភាព។
ប្រភពពីសារព័ត៌មាន Reuters។

អាមេរិក កាលពីថ្ងៃអង្គារសប្ដាហ៍នេះបានប្រកាសពីការឈានដល់កិច្ចព្រមព្រៀងដាច់ដោយឡែកជាមួយរុស្ស៊ីនិងអ៊ុយក្រែនស្ដីពីបទឈប់បាញ់សមុទ្រខ្មៅ ។
ក្រោយកិច្ចពិភាក្សានៅអារ៉ាប៊ីសាអូឌីត សំដៅធានាការធ្វើនាវាចរដោយសុវត្ថិភាព បញ្ឈប់ការវាយប្រហារ និងទប់ស្កាត់ការប្រើប្រាស់នាវាពាណិជ្ជកម្មសម្រាប់គោលបំណងយោធា។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាន អំឡុងធ្វើទស្សនកិច្ចទៅកាន់ ប្រទេស Jamaica កាលពីថ្ងៃពុធ ទី២៦ ខែមីនា លោក Rubio បានគូសបញ្ជាក់ដូច្នេះថានៅបន្ទាប់ពីកិច្ចប្រជុំរបស់យើង (នៅអារ៉ាប៊ីសាអូឌីត) រុស្ស៊ីបានបញ្ជាក់លម្អិតពីលក្ខខណ្ឌមួយចំនួនដែលពួកគេ ចង់ឱ្យបំពេញតាមដើម្បីទទួលយកឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *