Update៖ កូរ៉េខាងជើង បញ្ជូនទ័ពចំនួន៣.០០០នាក់ទៀត ដើម្បីជួយធ្វើសង្គ្រាមរុស្ស៊ី!

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់កូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍(ទី២៧ ខែមីនា)បានឱ្យដឹងថា កូរ៉េខាងជើងបានបញ្ជូនកងទ័ព ៣០០០នាក់ទៀតទៅកាន់រុស្ស៊ី រួមទាំងមីស៊ីល កាំភ្លើងធំនិងគ្រាប់រំសេវ ដើម្បីជួយទីក្រុងមូស្គូ ក្នុងសង្រ្គាមជាមួយអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន AFP។

រុស្ស៊ីនិងកូរ៉េខាងជើង បានពង្រឹងទំនាក់ទំនងនឹងគ្នា កាន់តែជិតស្និទ្ធ ចាប់តាំងរុស្ស៊ីបើកការឈ្លានពានប្រឆាំងអ៊ុយក្រែនកាលពីឆ្នាំ២០២២មក។ ទីក្រុងសេអ៊ូលវិញចោទប្រកាន់លោក គីម ជុនអ៊ុន ថាបានបញ្ជូនកងទ័ពជាង១.១០០០នាក់និងអាវុធរាប់កុងតឺន័រទៅឱ្យទីក្រុងមូស្គូ។

មកទល់នឹងពេលនេះទាំងរុស្ស៊ី និងកូរ៉េខាងជើង មិនបានទទួលស្គាល់ជាផ្លូវការ ពីការដាក់ពង្រាយកងទ័ព ឬការផ្គត់ផ្គង់អាវុធនោះទេ។
ប៉ុន្តែប្រទេសទាំង២ បានចុះហត្ថលេខាលើសន្ធិសញ្ញាយោធាមួយកាលពីឆ្នាំ២០២៤ ។
ដែលក្នុងនោះរួមមានបញ្ចូលទាំងលក្ខខណ្ឌការពារគ្នាទៅវិញទៅមក អំឡុងដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៉ី វ្ល៉ាឌីមៀ ពូទីន នៅប្រទេសកូរ៉េខាងជើង..!៕

Leave a Reply

Your email address will not be published. Required fields are marked *