Update៖ គ្រោះរញ្ជួយដី កម្រិត៧.៧រ៉ិចទ័រ បណ្ដាលឱ្យស្លាប់១៤៤នាក់ និងរបួស៧៣២នាក់នៅមីយ៉ាន់ម៉ា!

រដ្ឋាភិបាលមីយ៉ាន់ម៉ា បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីដ៏ខ្លាំងកម្រិត៧,៧ រ៉ិចទ័រ កាលពីរសៀលថ្ងៃសុក្រនេះ បានកើនឡើងដល់១៤៤ នាក់ និងរបួស៧៣២ នាក់។

ប្រភពពីសារព័ត៌មានស៊ីនហួរ..!។

គ្រោះរញ្ជួយដីដែលការិយាល័យអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បានឱ្យដឹងថា មានចំណុចកណ្តាលស្ថិតនៅភាគពាយព្យចម្ងាយ ១៦គីឡូម៉ែត្រពីទីក្រុងសេកាញ៉ាំង (Sagaing) ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានវាយប្រហារនៅវេលាម៉ោងប្រហែល ១២:៥០ នាទីរសៀលម៉ោងក្នុងស្រុក។

ការរញ្ជួយដីនេះបានធ្វើឱ្យរដ្ឋធានីណៃពិដោ និងតំបន់មណ្ឌលគីរីរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយអាគារជាច្រើន រួមទាំងផ្ទះសម្បែង មន្ទីរពេទ្យ និងសាលារៀនបានបាក់បែក។
ទន្ទឹមគ្នានោះ ក៏មានសេចក្តីរាយការណ៍គួរឱ្យព្រួយបារម្ភថា អគារសាលារៀនមួយចំនួនបានដួលរលំ ដោយបន្សល់ទុកសិស្សានុសិស្សជាច្រើននាក់នៅក្រោមគំនរថ្មផងដែរ។

អាជ្ញាធរក្នុងតំបន់បានព្រមានថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចនឹងកើនឡើងបន្ថែមទៀត ។
ខណៈក្រុមការងារសង្គ្រោះកំពុងមមាញឹកក្នុងការប្រមូលទិន្នន័យ ស្តីពីផលប៉ះពាល់សរុបនៃការរញ្ជួយដី។ ហេតុការណ៍រញ្ជួយផែនដីនេះ ក៏បានបន្លឺសំឡេងរំញ័រទៅដល់ប្រទេសជិតខាងផងដែរ ជាពិសេសប្រទេសថៃ ដែលមានរបាយការណ៍អំពីការខូចខាតអគារមួយចំនួននៅទីក្រុងបាងកក។

ប្រធានក្រុមប្រឹក្សារដ្ឋមីយ៉ាន់ម៉ា ឧត្តមសេនីយ៍ Min Aung Hlaing បានគូសបញ្ជាក់ថា ចំនួនអ្នកស្លាប់រួមមាន ៩៦នាក់នៅរដ្ឋធានីណៃពិដោ ១៨ នាក់នៅសេកាញ៉ាំង (Sagaing) និង ៣០ នាក់នៅចោកសេ (Kyaukse)៕

Leave a Reply

Your email address will not be published. Required fields are marked *