Update៖ ចំនួនអ្នកស្លាប់ដោយសាររញ្ជួយដីនៅមីយ៉ាន់ម៉ា បានកើនដល់៦៩៤នាក់!

បើគិតមកដល់ព្រឹកទី២៩.០៣.២០២៥ តួលេខនៃអ្នកស្លាប់ដោយសារ គ្រោះរញ្ជួយដីកម្រិតធ្ងន់៧.៧រ៉ិចទ័រ កាលពីថ្ងៃសុក្រម្សិលមិញ នៅប្រទេសមីយ៉ាន់ម៉ា បានកើនឡើងដល់៦៩៤នាក់ និងរបួស១.៦៧០នាក់។
នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ការិយាល័យអង្កេតភូគព្ភសាស្ត្រសហរដ្ឋអាមេរិក បានឱ្យដឹងថា មានចំណុចកណ្តាលស្ថិតនៅភាគពាយព្យចម្ងាយ ១៦គីឡូម៉ែត្រពីទីក្រុងសេកាញ៉ាំង (Sagaing) ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា បានរងការវាយប្រហារ នៅវេលាម៉ោងប្រហែល ១២:៥០ នាទីរសៀលម៉ោងក្នុងស្រុក។

ការរញ្ជួយដីនេះបានធ្វើឱ្យរដ្ឋធានីណៃពិដោ និងតំបន់មណ្ឌលគីរី រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដោយអាគារជាច្រើន រួមទាំងផ្ទះសម្បែង មន្ទីរពេទ្យ និងសាលារៀនបានបាក់បែក។
ទន្ទឹមគ្នានោះ ក៏មានសេចក្តីរាយការណ៍គួរឱ្យព្រួយបារម្ភថា អគារសាលារៀនមួយចំនួនបានដួលរលំ ដោយបន្សល់ទុកសិស្សានុសិស្សជាច្រើននាក់នៅក្រោមគំនរថ្មផងដែរ។

អាជ្ញាធរក្នុងតំបន់បានព្រមានថា ចំនួនអ្នកស្លាប់ និងបាត់ខ្លួនអាចនឹងកើនឡើងបន្ថែមទៀត ។
ខណៈក្រុមការងារសង្គ្រោះកំពុងមមាញឹកក្នុងការប្រមូលទិន្នន័យ ស្តីពីផលប៉ះពាល់សរុបនៃការរញ្ជួយដី។ ហេតុការណ៍រញ្ជួយផែនដីនេះ ក៏បានបន្លឺសំឡេងរំញ័រទៅដល់ប្រទេសជិតខាងផងដែរ ជាពិសេសប្រទេសថៃ ដែលមានរបាយការណ៍អំពីការខូចខាតអគារមួយចំនួននៅទីក្រុងបាងកក៕

Leave a Reply

Your email address will not be published. Required fields are marked *