Update៖ អ៊ុយក្រែន ទទួលបានសំណើកិច្ចព្រមព្រៀងជាមួយអាមេរិក ពាក់ព័ន្ធរ៉ែដ៏សំខាន់!

ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃសុក្រ(ទី២៨ខែមីនា)បាននិយាយថា អ៊ុយក្រែនបានទទួលជាផ្លូវការនូវកិច្ចព្រមព្រៀងថ្មីមួយពីអាមេរិកលើរ៉ែដ៏សំខាន់។

ប្រភពពីសារព័ត៌មានReuters ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយលោក Zelenskyy បានសង្កត់ធ្ងន់ថាកិច្ចព្រមព្រៀងដែលត្រូវបានដាក់ជូនជាផ្លូវការទៅកាន់ការិយាល័យរបស់លោក នឹងត្រូវប្រៀបធៀបជាមួយនឹងសំណើពីមុន ដែលបានចែករំលែកជាមួយឧបនាយករដ្ឋមន្ត្រី Yuliia Svyrydenko ក្នុងកិច្ចពិភាក្សាទ្វេភាគីជាមួយមន្ត្រីសហរដ្ឋអាមេរិក។
លោកបានច្រានចោលគំនិតដែលថាជំនួយយោធាអាមេរិកដល់អ៊ុយក្រែនគួរត្រូវបានចាត់ទុកថាជាកម្ចី។  លោកបានមានប្រសាសន៍ថាយើងមានអំណរគុណចំពោះការគាំទ្រប៉ុន្តែនេះមិនមែនជាឥណទានទេហើយយើងនឹងមិនអនុញ្ញាតឲ្យមានការប្រព្រឹត្តបែបនេះឡើយ។

លោក Zelenskyy ក៏បានប្រកាសថា អ៊ុយក្រែនកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកម្រិតខ្ពស់ជាមួយតំណាងយោធាមកពីបណ្តាប្រទេសដែលត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាបញ្ជូនអ្នកបន្តវេនទៅកាន់អ៊ុយក្រែន។បារាំង អង់គ្លេស និងអ៊ុយក្រែនបានបញ្ជាក់ពីការចូលរួមនៅក្នុងការពិភាក្សាទម្រង់បិទដែលបានគ្រោងទុក។
លោកបានបន្ថែមថា Kyiv បានឈានដល់កិច្ចព្រមព្រៀងជាមួយដៃគូអឺរ៉ុបមួយចំនួនដើម្បីពង្រីកការចូលប្រើទិន្នន័យស៊ើបការណ៍ រួមទាំងប្រព័ន្ធផ្កាយរណប និងបច្ចេកវិទ្យា ព្រមទាំងបើកឃ្លាំងស្តុកគ្រាប់រំសេវដល់កងកម្លាំងអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *