(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៨.០៣.២០២៥ បានសេចក្តីជូនដំណឹង ស្តីពីការដង្ហែសព ឯកឧត្តមអ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥។
ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ អាជ្ញាធរមានសមត្ថកិច្ចនឹងធ្វើការរៀបចំសម្រួលចរាចរណ៍ នៅតាមតម្រាយផ្លូវដង្ហែសពជាបណ្តោះអាសន្ន ដោយស្នើសុំបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរឆ្លងកាត់ មេត្តាយោគយល់អធ្យាស្រ័យ និងធ្វើការពង្វាងចរាចរណ៍ដោយក្តីអនុគ្រោះ។
គួរំលឹកថា អ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន ត្រូវជាបងប្រុសរបស់សម្ដេចតេជោ ហ៊ុន សែន បានទទួលមរណភាព កាលពីវេលាម៉ោង២.២៧នាទីយប់ ឈានចូលថ្ងៃទី២៨.០៣.២០២៥ ដោយរោគាពាធ៕