(ភ្នំពេញ)៖ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបាននិយាយថា គិតត្រឹមម៉ោង ៣:៣០នាទីរសៀល នៅថ្ងៃច័ន្ទ(ទី៣១ ខែមីនា)អាជ្ញាធរថៃ បានរកឃើញសាកសពពលករខ្មែរម្នាក់ដែលស្ថិតនៅក្នុងករណីគ្រោះរញ្ជួយដីនៅប្រទេសថៃ។ ជនរងគ្រោះមានឈ្មោះ មាស សាវ៉ាង មានទីលំនៅក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
នេះបើយោងតាមលិខិតជូនដំណឹងរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ៕