Update៖ មនុស្សរាប់សិបនាក់ នៅកូរ៉េខាងត្បូង ធ្វើបាតុកម្មគាំទ្រលោក Yoon! 

ពលរដ្ឋរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅក្នុងរដ្ឋធានីសេអ៊ូល កាលពីថ្ងៃសៅរ៍ ទី៥ ខែមេសា ដើម្បីបង្ហាញការគាំទ្រដល់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ។
ដែលត្រូវបានទម្លាក់ចេញពីតំណែង កាលពីថ្ងៃសុក្រសប្ដាហ៍នេះ ជុំវិញការប្រកាសដាក់ឱ្យប្រើប្រាស់ច្បាប់អាជ្ញាសឹក។
ប្រភពពីសារព័ត៌មាន AFP។

សូមជម្រាបថា តុលាការធម្មនុញ្ញកូរ៉េខាងត្បូង បានសម្រេចជាឯកច្ឆ​ន្ទកាលពីថ្ងៃសុក្រ ដោយទម្លាក់លោក Yoon Suk Yeol ចេញពីតំណែង ជុំវិញការប្រកាសដាក់ឱ្យប្រើច្បាប់អាជ្ញាសឹកកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។
ដែល តុលាការចាត់ទុកថាជាទង្វើបំពានរដ្ឋធម្មនុញ្ញ ការដកតំណែងលោក Yoon បានបង្កឱ្យមានបរិយាកាសទាំងគាំទ្រ និងមិនសប្បាយចិត្ត។

ជាក់ស្ដែង នៅថ្ងៃសៅរ៍នេះ ក្រុមអ្នកគាំទ្រលោក Yoon បាននាំគ្នាចុះផ្លូវ ធ្វើបាតុកម្មសម្ដែងការគាំទ្ររបស់ពួកគេដល់អតីតប្រធានាធិបតីរូបនេះ ជាមួយការស្រែកច្រៀងថា ការដកតំណែងមិនមានសុពលភាពទេ និងលុបចោលការបោះឆ្នោតមុនអាណត្តិ។
ការសម្រេចចិត្តរបស់ តុលាការធម្មនុញ្ញបានបំផ្លាញប្រជាធិបតេយ្យសេរីនៃប្រទេសរបស់ពួកយើង។
នេះជាការលើកឡើងរបស់បាតុករម្នាក់ឈ្មោះ Yang Joo-young មានអាយុ២៦ឆ្នាំ។

លោក Yoon Suk Yeol បានអះអាងថា ការប្រកាសដាក់ចេញច្បាប់អាជ្ញាសឹករបស់លោក គឺស្របច្បាប់ និងមានចេតនាប្រឆាំងនឹងកងកម្លាំងប្រឆាំងរដ្ឋដែលគាំទ្រកូរ៉េខាងជើង។
ប៉ុន្តែអ្នកដែលដែលប្រឆាំង នឹងការដឹកនាំរបស់លោក Yoon ក៏បានបង្ហាញការសាទរចំពោះការសម្រេចចិត្តដកតំណែងរូបលោកផងដែរ នៅក្នុងការជួបជុំគ្នាមួយកាលពីថ្ងៃសុក្រ។

ក្រោយលោក Yoon ត្រូវដកតំណែង កូរ៉េខាងត្បូងនឹងត្រូវ រៀបចំការបោះឆ្នោតប្រធានាធិបតីថ្មីក្នុងពេល ៦០ថ្ងៃ ឬក៏អាចនឹងត្រូវធ្វើឡើងនៅដើមខែមិថុនាខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *