(ភ្នំពេញ)៖ ក្រោយរងការរិះគន់នៅលើបណ្តាញសង្គម ពាក់ព័ន្ធឧត្ដមសេនីយ៍ត្រី ឈាវ មុន្និន នាយទាហានដែលបានបង្ហោះវិដេអូលើបណ្តាញ TikTok ធ្វើឲ្យប៉ះពាល់កិត្តិយស សេចក្តីថ្លៃថ្នូររបស់ក្រសួងការពារជាតិ និងកងយោធពលខេមរភូមិន្ទ។នៅថ្ងៃទី៤ ខែមេសាប្រមុខស្តីទី សម្រេចលុបឈ្មោះឧត្ដមសេនីយ៍ត្រី ឈាវ មុន្និនចេញពីក្របខណ្ឌក្រសួងការពារជាតិ៕