សម្តេចធិបតី លើកទឹកចិត្តដល់ការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាន!

(ភ្នំពេញ)៖ ថ្លែងក្នុងពិធីអញ្ជើញប្រកាសដាក់ឱ្យអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន នៅព្រឹកទី៩ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា មានប្រសាសន៍ថា ដើម្បីលើកទឹកចិត្តដល់ការវិនិយោគក្រោមកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំងបួននៅភូមិភាគឦសាននេះរាជរដ្ឋាភិបាល នឹងផ្តល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗ ចំនួន៣ ប្រភេទក្នុងនោះរួមមានទី១)វិធានការផ្នែកពន្ធដារ និងពន្ធគយទី២)ការផ្តល់ហិរញ្ញប្បទានក្រោមអត្រាការប្រាក់សមរម្យនិង ទី៣).ការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធី និង ការគាំទ្រសកម្មភាពនិងវិនិយោគឯករាជ្យ៕

Leave a Reply

Your email address will not be published. Required fields are marked *