(ភ្នំពេញ)៖ នៅព្រឹកថ្ងៃពុធ(ទី៩ ខែមេសា)សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញប្រកាសដាក់ឱ្យអនុវត្តន៍ជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤នៅភាគឦសាន។
កម្មវិធីពិសេសនេះ ក៏ជាកម្មវិធីលើកទឹកចិត្តដល់វិស័យឯកជន ដែល មានលក្ខណៈសាមញ្ញ, ចំគោលដៅ និង ភាពអនុគ្រោះខ្ពស់។
កម្មវិធីពិសេសនេះ ត្រូវបានរៀបចំឡើង ដោយឈរលើទស្សនាទានចំនួន៣ រួមមាន៖
ទី១ កែប្រែមុខមាត់នៃខេត្តទាំងបួននៅភូមិភាគឦសាន ឱ្យក្លាយ ជា ខេត្ត ដែលមានមូលដ្ឋានសេដ្ឋកិច្ចពឹងផ្អែកលើកសិកម្ម, កសិ-ឧស្សាហ កម្ម និងទេសចរណ៍ ឈរលើកត្តាទាយជ្ជទានរបស់ខេត្តនីមួយៗ និងដោយ មានភាពប្រទាក់ក្រឡាគ្នាជាមួយនឹងគោលនយោបាយ ជាតិ នានា។
ទី២ ដោះស្រាយបញ្ហាប្រឈមជាក់ស្ដែង ដែលនាំមកនូវលទ្ធផល រហ័ស ជាពិសេសកត្តាជំរុញការទាក់ទាញវិនិយោគឯកជន។
ទី៣ ជំរុញសហថាមពលដែលកើតចេញពីការប្រមូលផ្តុំ (Clustering Effects) ដើម្បីឈានទៅអភិវឌ្ឍសេដ្ឋកិច្ចមាត្រដ្ឋាន (Economies of Scale) ជាជាងការ វិនិយោគដែលមានលក្ខណៈ រាយ ប៉ាយ និងមិនអាចផ្សារភ្ជាប់គ្នាបាន។
កម្មវិធីពិសេសនេះ បានកំណត់យកវិស័យអាទិភាពចំនួន៣ គឺកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍ ដោយហេតុថា វិស័យ ទាំង៣នេះ មានលក្ខណៈសមស្របតាមកត្តាទាយជ្ជទានដែល មាន ស្រាប់ ក្នុងខេត្តទាំងបួន និងមានភាពបំពេញបន្ថែម ឱ្យគ្នាទៅវិញ ទៅ មក។
ដើម្បីលើកទឹកចិត្តដល់ការវិនិយោគ ក្រោមកម្មវិធីពិសេសនេះ, រាជរដ្ឋាភិបាល នឹងផ្ដល់ការគាំទ្រតាមរយៈវិធានការសំខាន់ៗចំនួន ៣ ប្រភេទ រួមមានទី១) វិធានការផ្នែកពន្ធដារនិងពន្ធគយទី២) ការ ផ្តល់ ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ, និងទី៣) ការជួយកាត់បន្ថយថ្លៃដើមផលិតកម្មការសម្រួលនីតិវិធីនិងការគាំទ្រសកម្មភាព វិនិយោគឯកជន។វិធានការទាំងនេះនឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគឬសកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់គម្រោងវិនិយោគឬសកម្មភាពធុរកិច្ចរបស់សហគមន៍កសិកម្មទំនើបនិងគម្រោងវិនិយោគឬសកម្មភាពធុរ កិច្ចរបស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨ ។
វិធានការទី១ វិធានការផ្នែកពន្ធដារ និងពន្ធគយ៖
ការលើក ទឹកចិត្ត ផ្នែក ពន្ធដារ និង ពន្ធគយ ត្រូវផ្ដល់ជូនដល់គម្រោង វិនិយោគ និងសកម្មភាពធុរកិច្ចចំនួន ៣ប្រភេទ រួមមាន ១. គម្រោង វិនិយោគ ឬសកម្មភាពធុរកិច្ចជា គ.ល.គ. ក្នុងវិស័យទូទៅ, ២. គម្រោង វិនិយោគ ឬ សកម្មភាពធុរកិច្ចក្នុងវិស័យអាទិភាព និង ៣. គម្រោងពង្រីកនៃ គ.ល.គ. ក្នុងឆ្នាំ ២០២៥-២០២៨ ។
លើសពីនេះទៀត សកម្មភាពធុរកិច្ច ដែលកំពុងដំណើរការក្នុងខេត្ត ទាំង បួន ប៉ុន្តែមិនទាន់ត្រូវបានចុះបញ្ជីពន្ធដារ អាចចុះបញ្ជីពន្ធដារតាម នីតិ វិធី ដោយស្ម័គ្រចិត្តក្នុងឆ្នាំ២០២៥ នេះ ដោយទទួលបានការលើក លែងនូវការពិន័យទោសទណ្ឌ, បំណុលពន្ធ និងការផាកពិន័យជា ប្រាក់ ចំពោះការមិនបានបំពេញអនុលោមភាពកន្លងមក។
ក្រោយពីត្រូវបានចុះបញ្ជីពន្ធដាររួចរាល់, សកម្មភាពធុរកិច្ចទាំងនេះ អាចស្នើសុំការលើកទឹកចិត្ត តាមរយៈការចុះបញ្ជីជា គ.ល.គ. ក្នុងឆ្នាំ ២០២៥នេះ។
វិធានការទី២ ការផ្តល់ហិរញ្ញប្បទាន ក្រោមអត្រាការប្រាក់សមរម្យ៖
រាជ រដ្ឋា ភិបាល នឹងដាក់ចេញនូវកម្មវិធីហិរញ្ញប្បទានក្រោមអត្រា ការ ប្រាក់សមរម្យ ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និង មធ្យម, សហគមន៍កសិកម្មទំនើប និងសហគមន៍ទេសចរណ៍ តាមរយៈ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងធនាគារសហ គ្រាស ធុនតូច និងមធ្យមកម្ពុជា (SME Bank) ដើម្បីផ្តល់ឥណទាន ដល់វិស័យកសិកម្ម, កសិ-ឧស្សាហកម្ម និងទេសចរណ៍, ស្របតាម អាទិភាព ដែលត្រូវបានកំណត់ក្នុងគោលដៅ ចំនួន៣ រួមមាន៖ ១. គាំទ្រដល់ដំណើរការវិនិយោគ ឬ ការពង្រីកអាជីវកម្ម, ២. គាំទ្រ ដល់ សកម្មភាពប្រមូលទិញ ឬ ស្តុកទុកកសិផល, និង ៣. ជំរុញអាជីវកម្ម កែ ច្នៃ និង/ឬ វេចខ្ចប់។
វិធានការទី៣ ការជួយកាត់បន្ថយថ្លៃដើមផលិតកម្ម, ការសម្រួលនីតិ វិធី និងការគាំទ្រសកម្មភាពវិនិយោគឯកជន៖
រាជរដ្ឋាភិ បាល ក៏បានដាក់ចេញនូវវិធានការសំដៅចូលរួមកាត់បន្ថយ ថ្លៃ ដើម ផលិតកម្ម និង លើកកម្ពស់ផលិតភាពផលិតកម្ម រួមមាន៖ ១. ការ សម្រួលបែបបទ និង នីតិវិធីវិនិយោគ និងធុរកិច្ច, រួមទាំងការស្នើសុំ អាជ្ញា បណ្ណ, វិញ្ញាបនបត្រ, លិខិតអនុញ្ញាតនានា ព្រមទាំងការចុះបញ្ជី ជា គ.ល.គ.; ២. ការសម្រួលនីតិវិធី, បែបបទ និងការអនុញ្ញាត ផ្សេងៗ ដែលបម្រើដល់ការអនុវត្ត ឬ ការពង្រីកគម្រោង, ៣. ការពង្រឹង យន្ត ការ ឬ នីតិវិធីដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ដែលជាបន្ទុកបន្ថែម របស់ វិនិយោគិន ក្នុងការចុះបញ្ជី និង ដំណើរការអាជីវកម្ម; និង ៤. វិធាន ការផ្សេងទៀត។