Update៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា បង្កជាទឹកជំនន់ស្លាប់ជិត១០០នាក់!

គិតចាប់តាំងពីថ្ងៃពុធ(ទី៩ខែមេសា)មនុស្សជិត១០០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌានិងនេប៉ាល់។

ប្រភពពីសារព័ត៌មាន Reuters។

នៅរដ្ឋ Bihar នៃប្រទេសឥណ្ឌា មានមនុស្សយ៉ាងតិច៦៤នាក់ បានស្លាប់ ក្នុងឧប្បត្តិហេតុពាក់ព័ន្ធភ្លៀងធ្លាក់ ចាប់តាំងតែពីថ្ងៃពុធ ខណៈនៅរដ្ឋ Uttar Pradesh មនុស្សជាង២០នាក់ ត្រូវរាយការណ៍ថាបានបាត់បង់ជីវិត។ ទន្ទឹមគ្នានោះ នៅឯប្រទេសជិតខាងគឺនេប៉ាល់ បាតុភូតរន្ទះ និងភ្លៀងធ្លាក់ជោគជាំ បានផ្តាច់ជីវិតមនុស្សយ៉ាងហោច ៨នាក់។ អាជ្ញាធរឧតុនិយមឥណ្ឌា បានព្យាករថា នឹងបន្តមាន ការធ្លាក់ភ្លៀងខ្លាំង លាយឡំជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់ នៅតាមតំបន់ភាគកណ្តាល និងភាគខាងកើតប្រទេស រហូតដល់ថ្ងៃសៅរ៍ចុងសប្តាហ៍នេះ៕

Leave a Reply

Your email address will not be published. Required fields are marked *