សម្ដេច ម៉ែន សំអន និងលោកឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី អញ្ជើញក្នុងពិធីសូត្រមន្ត ទទួលទេវតាឆ្នាំថ្មី នៅប្រាសាទបាយ័ន!

(សៀមរាប)៖ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងឧបនាយករដ្ឋមន្រ្ដី ហ៊ុន ម៉ានី ព្រមទាំងលោក.លោកស្រី និងថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាជាច្រើនរូប។
បានអញ្ជើញក្នុងពិធីសូត្រមន្តទទួលទេវតាឆ្នាំថ្មី ព្រះនាម គោរាគៈទេវី ជាបុត្រីទី២ នៃកបិលមហាព្រហ្ម ដែលយាងចុះមកនៅម៉ោង ៤:៤៨នាទីព្រឹក ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥។

ពិធីនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីសុំពរជ័យ សេរីសួស្ដីដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ឱ្យជួបតែសុខ សន្តិភាព និងសុខសុភមង្គល៕

Leave a Reply

Your email address will not be published. Required fields are marked *