Update៖ លោក Abdullah Badawi អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បាន ទទួលមរណភាព!

អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Abdullah Ahmad Badawi បានទទួលមរណភាព នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៨៥ឆ្នាំ។

នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋម៉ាឡេស៊ី។

សូមជម្រាបថា លោក Abdullah បានឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីទី៥ របស់ម៉ាឡេស៊ីក្នុងឆ្នាំ២០០៣ បន្ទាប់ពីការលាលែងពីតំណែង របស់មេដឹកនាំជើងចាស់ លោក Mahathir Mohamad ដែលបានកាន់អំណាចអស់រយៈពេល២២ឆ្នាំកន្លងទៅ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version