Update៖ ចិននិងវៀតណាម ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្លូវដែក!

នៅទី១៤ ខែមេសា ប្រទេសចិននិងវៀតណាម បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដោយផ្តោតសំខាន់លើការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ និងកិច្ចសហប្រតិបត្តិការផ្លូវដែក។កិច្ចព្រមព្រៀងនេះធ្វើឡើងក្នុងឱកាសដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង មកកាន់ប្រទេសវៀតណាម។

ប្រភពពីសារព័ត៌មានReuters។

កិច្ចព្រមព្រៀងទាំងនោះ ក៏រាប់បញ្ចូលទាំងកិច្ចសហប្រតិបត្តិការលើវិស័យផលិតកម្មផងដែរ។ ទោះជាយ៉ាងណា ព័ត៌មានលម្អិតជាក់លាក់ និងខ្លឹមសារនៃកិច្ចព្រមព្រៀង រួមទាំងថាតើមានការប្តេជ្ញាចិត្តផ្នែកហិរញ្ញវត្ថុដែរឬយ៉ាងណានោះ មិនត្រូវបានបង្ហាញជាសាធារណៈទេ។ កិច្ចព្រមព្រៀងផ្សេងទៀតដែលត្រូវបានចុះហត្ថលេខារួមមាន កិច្ចព្រមព្រៀងរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងការពារជាតិនៃប្រទេសទាំងពីរ និងរវាងសភាពាណិជ្ជកម្មរបស់ពួកគេ។
ដំណើរទស្សនកិច្ចនេះធ្វើឡើង ខណៈដែលចិន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់វៀតណាម និងជាប្រភពផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ឧស្សាហកម្មផលិតកម្មវៀតណាម កំពុងប្រឈមនឹងការដាក់ពន្ធនាំចូលខ្ពស់ពីសហរដ្ឋអាមេរិក រហូតដល់ ១៤៥% លើទំនិញមួយចំនួន ខណៈវៀតណាមក៏កំពុងចរចាលើបញ្ហាពន្ធគយរហូតដល់ ៤៦% ពីសហរដ្ឋអាមេរិកផងដែរ។ មុនការចុះហត្ថលេខានេះ លោក ស៊ី ជីនពីង បានអំពាវនាវតាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម ឲ្យមានទំនាក់ទំនងកាន់តែរឹងមាំលើខ្សែសង្វាក់ពាណិជ្ជកម្ម និងការផ្គត់ផ្គង់ជាមួយវៀតណាម៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version