(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកទី១៦.០៤.២០២៥ បានបង្ហោះថា{រឿងដែលចងចាំនៅក្នុងខែមេសាកាលពីជាង៥០មុនសម្រាប់ជីវិតខ្ញុំ។
ថ្ងៃ៤មេសាកន្លងមកជាខួបលើកទី៥៥ឆ្នាំនៃការចូលរួមចលនារំដោះជាតិតាមការអំពាវនាវរបស់សម្តេចព្រះបិតាជាតិ(៤មេសា១៩៧០.
៤មេសា២០២៥)។
១៣មេសាកន្លងមកជាខួបលើកទី៥១ឆ្នាំដែលខ្ញុំបានជួបមុខភរិយាខ្ញុំជាលើកទី២បន្ទាប់ពីជួបមុខគេភ្លាមស្រឡាញ់ភ្លាម
នាចុងខែមីនា១៩៧៤(១៣មេសា១៩៧៤
១៣មេសា២០២៥)។
ចុងក្រោយនៅថ្ងៃ១៦មេសាជាខួបលើកទី៥០ឆ្នាំនៃការត្រូវរបួសធ្ងន់និង
ពិការភ្នែកឆ្វេង(១៦មេសា១៩៧៥.
១៦មេសា២០២៥)។
ក្នុងរយៈពេលជាងកន្លះសតវត្សន៍កន្លង
មកនេះមានរឿងច្រើនណាស់ដែលបានកើតចំពោះខ្ញុំ។
ក្រៅពីរឿងយោធា
នយោបាយ ការដឹកនាំប្រទេសនៅមានរឿងផ្ទាល់ខ្លួនគឺជីវិតកាលនៅ
កម្លោះ .ជីវិតពេលមានភរិយា.ជីវិតពេលមានកូន.ជីវិតពេលមានចៅ។
ពេលនេះកំពុងរង់ចាំជីវិតពេលមាន
ចៅទួតតែប្រហែលត្រូវរង់ចាំយូរបន្តិច
ព្រោះចៅៗកំពុងរៀន}៕