ស្ដ្រីដែលរាំដោះអាវ បង្ហាញដើមទ្រូងនិងសុដន់ ក្នុងសង្ក្រាន្តស្វាយរៀង ជាជនជាតិវៀតណាម ត្រូវសមត្ថកិច្ចហៅអប់រំហើយ!

(ស្វាយរៀង)៖ សមត្ថកិច្ចបានកោះហៅស្ត្រីជនជាតិវៀតណាមម្នាក់ មកធ្វើការអប់រំនិងណែនាំ ក្រោយរាំលេងដោះអាវបង្ហាញដើមទ្រូងនិងសុដន់ នៅក្នុងព្រឹត្តិការណ៍សង្ក្រាន្តស្វាយរៀង កាលពីថ្ងៃទី១៤.០៤.២០២៥ នាំឲ្យផ្ទុះការរិះគន់យ៉ាងខ្លាំងនោះ។
បើតាមនគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ការរាំលេងដោះអាវបង្ហាញដើមទ្រូងនិងសុដន់នោះ គឺត្រង់ចំណុចរង្វង់មូលខេត្តស្វាយរៀង ទល់មុខកន្លែងប្រគុំតន្ត្រី។
សមត្ថកិច្ចបន្តថា ស្រ្តីជនជាតិវៀតណាមនេះ គឺគាត់ពាក់អាវពីរជាន់ ដោះអាវក្រៅចេញនៅអាវក្នុងពណ៌សាច់ (អាវហ្គេននារី) មើលទៅដូចសាច់ពិតៗតែតាមពិតគឺអាវហ្គេន និងមានបិទបាំងចុងសុដន់ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *