ឯកឧត្តម ស សុខា លោកជំទាវ កែ សួនសុភី ព្រមទាំងលោកជំទាវ ញ៉ែម សាខន អញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ក្នុងឱកាសសង្ក្រាន្តព្រៃវែង!

(ព្រៃវែង)៖ កាលពីព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង លោកជំទាវ កែ សួនសុភី ស សុខា ព្រមទាំងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង បានអញ្ជើញចូលរួមពិធីពូនភ្នំខ្សាច់ ស្រង់ព្រះ និងចម្រើនព្រះបរិត្ត ក្នុងឱកាសសង្ក្រាន្តព្រៃវែង ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នៅវត្តសំសមី ក្រុងព្រៃវែង ខេត្តព្រៃវែង៕

Leave a Reply

Your email address will not be published. Required fields are marked *