ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយកាលពីថ្ងៃពុធ(ទី១៦ខែមេសា)ថា ជនជាតិប៉ាឡេស្ទីនប្រហែល 500,000 នាក់ត្រូវបានផ្លាស់ទីលំនៅនៅក្នុងតំបន់ Gaza ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុកឡើងវិញបន្ទាប់ពីការបំបែកបទឈប់បាញ់ជាមួយក្រុមHamas ។
ប្រភពពីសារព័ត៌មានAljazeera។
កងទ័ពអ៊ីស្រាអែល បានបន្តការវាយប្រហារថ្មីរបស់ខ្លួនលើតំបន់ហ្គាហ្សានៅ ថ្ងៃ ទី១៨ខែមីនា ដោយបានបំបែកបទឈប់បាញ់នៅថ្ងៃទី១៩ខែមករានិងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស។
ប្រជាជនប៉ាឡេស្ទីនជិត 51,000 នាក់ត្រូវបានសម្លាប់នៅហ្គាហ្សានៅក្នុងការវាយលុកដ៏ឃោរឃៅរបស់អ៊ីស្រាអែលចាប់តាំងពីខែតុលា ឆ្នាំ 2023 ដែលភាគច្រើនជាស្ត្រី និងកុមារ៕