កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែមេសា)តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ីប្រចាំអង្គការសហប្រជាជាតិបាននិយាយថា អាល្លឺម៉ង់នឹងចូលរួមដោយផ្ទាល់នៅក្នុងសង្រ្គាមនៅអ៊ុយក្រែន ប្រសិនបើខ្លួនផ្តល់មីស៊ីលរយៈចម្ងាយឆ្ងាយ Taurusទៅកាន់ទីក្រុង Kyiv។
ប្រភពពីសារព័ត៌មានAnadolu Agency។
លោក Vassily Nebenzia បាននិយាយថាប្រាកដណាស់ វាអាចទៅរួច នៅពេលសួរថាតើការផ្លាស់ប្តូរបែបនេះនឹងមានន័យថាអាលឺម៉ង់ក្លាយជាភាគីផ្ទាល់នៃជម្លោះ។
លោក បានចោទអាល្លឺម៉ង់និងប្រទេស លោកខាងលិចមួយចំនួនទៀតថាបានចូលរួមក្នុងសង្រ្គាមរួចហើយតាមរយៈការគាំទ្រ អ៊ុយក្រែន។
លោកបាននិយាយថាប្រទេសទាំងនេះកំពុងធ្វើសង្រ្គាមប្រឆាំងនឹងរុស្ស៊ីដោយប្រើកងកម្លាំងប្រូកស៊ីរបស់ពួកគេ។ ការបញ្ជូនកាំជ្រួច Taurus នឹងក្លាយជាជំហានមួយទៀតឆ្ពោះទៅរកការកើនឡើង។
គួរជម្រាបថា កាំជ្រួច Taurus ដែលមានរយៈចម្ងាយឆ្ងាយជាង 500 គីឡូម៉ែត្រ (310 ម៉ាយ) ត្រូវបានគេស្គាល់ថាជាកាំជ្រួចដែលមានសមត្ថភាពជាក់លាក់ ក្នុងការវាយលុកគោលដៅដែលធំៗ ដូចជាស្ពាន និងលេនដ្ឋានបញ្ជាដែលកប់យ៉ាងជ្រៅ៕