Update៖ ជនអាមេរិកម្នាក់ បានប្លន់យន្តហោះនៅប្រទេសបេលីសហើយក៏ត្រូវអ្នកដំណើរបាញ់សម្លាប់!

កាលពីថ្ងៃព្រហស្បតិ៍(ទី១៧ខែមេសា)ជនជាតិអាមេរិកម្នាក់ បានប្លន់យន្តហោះតូចមួយគ្រឿងនៅទីក្រុង Belize និងបានបង្កឲ្យមនុស្សបីនាក់របួសមុនពេលត្រូវបានអ្នកដំណើរម្នាក់ទៀតបាញ់សម្លាប់។

ប្រភពពីសារព័ត៌មានAnadolu Agency។

ជនសង្ស័យមានឈ្មោះ Akinyela Sawa Taylor អាយុ49 ឆ្នាំជនជាតិអាមេរិក បានប្លន់យន្តហោះ Tropic Air Belize ដឹកអ្នកដំណើរ 13 នាក់ដែលកំពុងធ្វើដំណើរពី Corozal ទៅ San Pedro ។
យោងតាមរបាយការណ៍របស់ប៉ូលីស ជនសង្ស័យ Taylor បានយកកាំបិត ហើយបានចាក់មនុស្ស3 នាក់ រួមទាំងអ្នកបើកយន្តហោះ បណ្តាលឱ្យយន្តហោះវិលជុំវិញដែនអាកាសរវាងភាគខាងជើង Belize និង Belize City។
អ្នកដំណើរម្នាក់ដែលមានអាជ្ញាប័ណ្ណកាន់អាវុធនៅទីបំផុតបានបាញ់Taylor នាំឱ្យការប្លន់នេះត្រូវបញ្ចប់។
យន្តហោះបានចុះចតដោយសុវត្ថិភាពនៅជាយក្រុង Belize ។ អ្នកដំណើរដែលរងរបួសទាំងអស់ រួមជាមួយនឹង ជនសង្ស័យ Taylor ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្បែរនោះ។ ក្រោយមកTaylor បានស្លាប់ដោយសាររបួសដោយគ្រាប់កាំភ្លើង៕

Leave a Reply

Your email address will not be published. Required fields are marked *