គម្រោងព្រែកជីកហ្វ៊ូណនតេជោ កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងលើទំហំទឹកប្រាក់ ១.១៥៦ ប៊ីលានដុល្លារ!

(ភ្នំពេញ)៖ កាលពីថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៥ រាជរដ្ឋភិបាលកម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយដៃគូឯកជនសាធារណៈ។
ដើម្បីអភិវឌ្ឍន៍គម្រោងព្រែកជីកហ្វ៊ូណន តេជោ ដែលមានទំហំទឹកប្រាក់សរុបចំនួន ១១៥៦ប៊ីលានដុល្លារ ដែលនឹងធ្វើទំនើបកម្មប្រពន្ធ័ដឹកជញ្ជូនតាមផ្លូវទឹក ពង្រឹងការធ្វើសេដ្ឋកិច្ចបែបឯករាជ្យ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅក្នុងពេលដែល ដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់ឯកឧត្តមប្រធានាធិបតីចិន ស៊ី ជីនពីង នៅកម្ពុជាហើយក៏ជាការ ឆ្លុះបញ្ចាំងអំពីទំនាក់ទំនងមួយឈានដល់កម្រិតខ្ពស់រវាងឯកឧត្តម ស៊ី ជីនពីង និង សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជាមួយនឹង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)។

ទឹកប្រាក់នេះ នឹងចំណាយលើ ចម្ងាយផ្លូវទឹក ដែលលាតសន្ធឹងប្រវែង 151.6 គីឡូម៉ែត្រ ពីទន្លេបាសាក់ជិតរាជធានីភ្នំពេញ ដល់ខេត្តកែបរួមជាមួយនឹង ការបង្កើតច្រករបៀងផ្លូវទឹក-សមុទ្រថ្មីមួយដែលអាចផ្ទុកកប៉ាល់រហូតដល់ទៅ៣.០០០deedwiegh។

ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងថា គម្រោងប្រកបដោយមហិច្ចតា ដែលនឹងតភ្ជាប់ វិស័យដឹកជញ្ជូន ការធ្វើពាណិជ្ជកម្ម កសិកម្ម ការគ្រប់គ្រងធនធានទឹក ភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ទេសចរណ៍ និង ការដឹកជញ្ជូនក្នុងតំបន់។
នេះជាការរស់ឡើងវិញនៃប្រពន្ធ័ផ្លូវទឹកជាប្រវត្តិសាស្រ្ត និង ជាកម្លាំងនៃការតភ្ជាប់អតីតកាល និង អននាគតរបស់កម្ពុជា ។

សូមឱ្យគម្រោងមួយនេះក្លាយទៅជាអត្តសញ្ញាណដែលសម្រេចបាននូវកិច្ចសហប្រតិបត្តិការយ៉ាងល្អ តាមរយៈការសហការគ្នារវាងរដ្ឋ និង ឯកជន ដែលបានផ្តល់ជូនប្រជាជន។

លោក Wang Tongzhou ប្រធានក្រុមហ៊ុនសាងសង់ ទូរគមនាគមន៍ចិន China Communication Construction Company(CCCC)បានអោយដឹងថា គម្រោងព្រែកជីហ្វ៊ូណន តេជោ ពិតជាមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា ដែលនឹងនាំអោយសេដ្ឋកិច្ចកម្ពុជា មានការរីកលូតលាស់ ក្រោយពីព្រែកជីកនេះបានសាងសង់រួចរាល់នៅពេលខាងមុខ។
គម្រោងនេះនឹងកាត់បន្ថយតម្លៃនៃការដឹកជញ្ជូន លើកកម្ពស់វិស័យឧស្សាហកម្ម និង ការនាំចេញនាំចូល។

សូមបញ្ជាក់ថា៖ គម្រោងព្រែកជីកហ្វូណនតេជោដែលមានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ផ្ដើមពីចំណុចព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាម ព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីងនៃទន្លេបាសាក់ស្រុកកោះធំ និង បន្តរហូត ដល់ សមុទ្រ ខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និង ខេត្ត កែប។
ចំពោះការសាងសង់ ផ្លូវទឹកនេះមានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ និងជម្រៅទឹកប្រមាណ ៥,៤ ម៉ែត្រ (ជម្រៅនាវាចរណ៍ ៤,៧ម៉ែត្រ និងគម្លាតសុវត្ថិភាព ០,៧ម៉ែត្រ) មានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងចៀសគ្នាបាន។
គម្រោងផ្លូវទឹកនេះនឹងចំណាយទុនចំនួន ១.៧ ពាន់លានដុល្លារ ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុនខ្មែរ និងក្រុមហ៊ុនចិន CRBC ស្ថិតក្នុងរូបភាព BOT។
ក្នុងនោះក្រុមហ៊ុនខ្មែរកាន់កាប់ទុនវិនិយោគ ៥១% និងក្រុមហ៊ុន CRBC កាន់កាប់ទុនវិនិយោគ៤៩% គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨៕

Leave a Reply

Your email address will not be published. Required fields are marked *