(ភ្នំពេញ)៖ លោកអ្នកឧកញ៉ានិងអ្នកឧកញ៉ាមួយចំនួននៅកម្ពុជា នាថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥ បានចុះអនុស្សារណៈស្ដីពីការបង្កើត មន្ទីរពេទ្យទំនើបដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលនឹងចំណាយទុនប្រមាណជា៣០០លានដុល្លារ។
ការចុះហត្ថលេខាបង្កើតមន្ទីរពេទ្យកម្ពុជា ធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណាភ្នំពេញ។
ឧកញ៉ាៗទាំងនោះ រួមមានដូចជា លោកអ្នកឧកញ៉ា គិត ម៉េង លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង អ្នកឧកញ៉ា ថៃ ជាហួត, អ្នកឧកញ៉ា សៀ ឬទ្ធី និងឧកញ៉ាៗមួយចំនួនទៀត៕