Update៖ ចំនួនអ្នកស្លាប់នៅហ្គាហ្សាកើនដល់៥១,២០១នាក់ ខណៈសង្រ្គាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនៅតែបន្តមិនឈប់ឈរ!

ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអាទិត្យ(ទី២០ខែមេសា)ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីបបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងហោចណាស់44 នាក់ទៀតក្នុងរយៈពេល 24 ម៉ោងចុងក្រោយ ដែលនាំឱ្យចំនួនអ្នកស្លាប់ដោយសារសង្គ្រាមប្រល័យពូជសាសន៍របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 ដល់ 51,201 នាក់។

ប្រភពពីសារព័ត៌មានAljazeera។

សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា អ្នករងរបួសចំនួន១៤៥នាក់ទៀតត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដោយធ្វើឱ្យចំនួនអ្នករបួសកើនឡើងដល់116,869 នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។
ក្រសួងបានបន្ថែមថា ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក និងនៅតាមដងផ្លូវ ដោយសារក្រុមអ្នកជួយសង្គ្រោះមិនអាចទៅដល់ពួកគេបាន។
កងទ័ព អ៊ីស្រាអែល បានបើកយុទ្ធនាការ តាម អាកាសដ៏ភ្ញាក់ផ្អើលមួយនៅតំបន់ ហ្គាហ្សាស្ទ្រីបកាលពី ថ្ងៃ ទី១៨ ខែមីនា ដោយបានសម្លាប់មនុស្ស ១.៨២៧នាក់ និង របួស ៤.៨២៨ នាក់បើទោះបីមានកិច្ចព្រមព្រៀងបទឈប់បាញ់និងផ្លាស់ប្តូរអ្នកទោស ដែលបានធ្វើឡើងក្នុងខែមករាក្តី៕

Leave a Reply

Your email address will not be published. Required fields are marked *