កាលពីថ្ងៃចន្ទ(ទី២១ខែមេសា)ថា យ៉ាងហោចណាស់ជនស៊ីវិល33នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ទៀតរងរបួសនៅក្នុងការបាញ់ផ្លោងដោយកាំភ្លើងធំរបស់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) នៅEl-Fasher រដ្ឋធានីនៃរដ្ឋ North Darfur ភាគខាងលិចប្រទេសស៊ូដង់។
ប្រភពពីសារព័ត៌មានReuters។
សេចក្តីថ្លែងការណ៍របស់យោធាបាននិយាយថា ក្រុមសកម្មប្រយុទ្ធ RSF បានចាប់ផ្តើមការទម្លាក់គ្រាប់បែកដោយកាំភ្លើងធំមិនរើសមុខចាប់តាំងពីព្រឹកថ្ងៃអាទិត្យ។
យ៉ាងណាមិញ មិនមានការអត្ថាធិប្បាយភ្លាមៗពី RSFលើរបាយការណ៍នេះទេ។
កាលពីដើមសប្តាហ៍នេះ ក្រុមទាហានប៉ារ៉ាបានអះអាងថាបានដណ្តើមកាន់កាប់ជំរំជនភៀសខ្លួនZamzamក្នុងទីក្រុង El-Fasher បន្ទាប់ពីមានការប៉ះទង្គិចគ្នាជាមួយកងកម្លាំងយោធា។
យ៉ាងហោចណាស់ជនស៊ីវិល៤០០ នាក់ត្រូវបានសម្លាប់ និងជិត ៤០០.០០០ នាក់ត្រូវបានផ្លាស់ទីលំនៅដោយសារតែការប្រយុទ្ធគ្នា នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ។
El-Fasher បានឃើញការប៉ះទង្គិចគ្នាដ៏សាហាវរវាងកងទ័ពស៊ូដង់ និង RSF ចាប់តាំងពីខែឧសភា ឆ្នាំ 2024 ទោះបីជាមានការព្រមានជាអន្តរជាតិអំពីហានិភ័យនៃការប្រយុទ្ធគ្នានៅក្នុងទីក្រុង ដែលជាមជ្ឈមណ្ឌលសម្រាប់ប្រតិបត្តិការមនុស្សធម៌នៅក្នុងរដ្ឋ Darfur ទាំងប្រាំក៏ដោយ។
ចាប់តាំងពីថ្ងៃទី 15 ខែមេសា ឆ្នាំ 2023 RSF បាននិងកំពុងប្រយុទ្ធជាមួយកងទ័ពស៊ូដង់ដើម្បីគ្រប់គ្រងប្រទេស ដែលបណ្តាលឱ្យមានមនុស្សស្លាប់រាប់ពាន់នាក់ និងជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតមួយរបស់ពិភពលោក។
រហូតមកដល់ពេលនេះ មនុស្សជាង 20.000 នាក់ត្រូវបានសម្លាប់ និង 15 លាននាក់ផ្សេងទៀតបានផ្លាស់ទីលំនៅ នេះបើយោងតាមអង្គការសហប្រជាជាតិ និងអាជ្ញាធរមូលដ្ឋាន។ ទោះជាយ៉ាងណាក៏ដោយ ការស្រាវជ្រាវពីអ្នកប្រាជ្ញអាមេរិកបានប៉ាន់ប្រមាណចំនួនអ្នកស្លាប់ប្រហែល 130,000 នាក់៕