សម្ដេចតេជោ អនុញ្ញាតឱ្យកុមារី ស៊ុន ស្រីតី និងក្រុមគ្រួសារចូលជួបនៅថ្ងៃទី២៧ ខែមេសាខាងមុខ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅល្ងាចទី២៣.០៤.២០២៥។
បានលើកឡើងថា”ខ្ញុំសូមអរគុណចំពោះបងប្អូនក៏ដូចជា
ជំនួយការខ្ញុំដែលបានរកឃើញកុមារី
ស៊ុន ស្រីតីអាយុ៤ឆ្នាំ។
ខ្ញុំនឹងទទួលឪពុកម្តាយនិងកូនៗទាំងអស់នៅព្រិកថ្ងៃអាទិត្យទី២៧មេសា
ឆ្នាំ២០២៥នៅផ្ទះរបស់ខ្ញុំ។
ពេលនោះខ្ញុំនឹងពិភាក្សាអំពីការរៀបចំ
គ្រួសារមួយនេះដែលមានទាំងចៅស៊ុនស្រីតីគួរឲ្យអាណិតស្រឡាញ់ផងដែរ។
ខ្ញុំសូមអរគុណចំពោះបងប្អូនដែលចូល
មកខមិន(comment)លើកពីសិទ្ធ
កុមារតែខ្ញុំសូមអង្វរករសូមកុំទៅលឿនហួសពីសិទ្ធរស់រានមានជិវិតដែលវាផ្តើមចេញពីក្រពះនិងសូមកុំប្រញ៉ាប់
វិនិឆ្ឆ័យមុនពេលយើងដឹងរឿងពិតដែលវាជាការវាយប្រហារលើឪពុក
ម្តាយចៅស្រីដ៏កំសត់នេះថែមទៀត។
ខ្ញុំនៅចាំបានថាកាលខ្ញុំនៅមានអាយុ
៥ឬ៦ឆ្នាំខ្ញុំក៏ធ្លាប់ចុះទឹករកខ្យង ចាប់ត្រី
ចាប់ក្តាមឲ្យម៉ែស្លទទួលទានដែរនោះ
វាលំបាកជាងចៅលក់ផ្កាទៅទៀត។
រឿងបែបនេះមិនអាចនិយាយថាពលកម្មកុមារ សិទ្ធកុមារដោយបំភ្លេច
ចោលសិទ្ធមានចំណីអាហារបានទេ
ព្រោះគ្មានជម្រើសព្រោះពុកនិងបងៗ
មិននៅផ្ទះម៉ែខ្លាចឈ្លើងមិនហ៊ានចុះទឹកចំណែកប្អូនស្រីៗនៅតូចៗមិនចេះ
ហែលទឹកតម្រូវឲ្យខ្ញុំត្រូវធ្វើដើម្បីក្រពះ
ទាំងម្តាយនិងកូន៤នាក់។
សិទ្ធរស់រានមានជិវិតត្រូវតែមានមុនគេ
បើស្លាប់ទៅហើយសូមកុំនិយាយពីសិទ្ធផ្សេងទៀតធ្វើអ្វី”៕

Leave a Reply

Your email address will not be published. Required fields are marked *