កាលពីថ្ងៃសៅរ៍(ទី២៦ ខែមេសា) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានសម្តែងការសាទរនូវការបរាជ័យទាំងស្រុងនៃការវាយលុករបស់កងកម្លាំងអ៊ុយក្រែនចូលក្នុងតំបន់ Kursk បន្ទាប់ពីពួកគេត្រូវបានបណ្តេញចេញពីភូមិចុងក្រោយ។
ប្រភពពីសារព័ត៌មាន Reuters។
នៅក្នុងជាសារវីដេអូចេញផ្សាយដោយវិមានក្រឹមឡាំង លោក ពូទីន គូសបញ្ជាក់ថាដំណើរផ្សងព្រេងនៃរបបទីក្រុងកៀវ បានបរាជ័យទាំងស្រុង។ ភាពបរាជ័យនៃសត្រូវនៅក្នុងតំបន់ព្រំដែន Kursk បង្កើតបានលក្ខខណ្ឌសកម្មភាពជោគជ័យបន្ថែមទៀត សម្រាប់កងកម្លាំងរបស់យើងនៅតំបន់ជួរមុខ។
Kursk ជាតំបន់ព្រំដែនរបស់រុស្ស៊ីដែលកងកម្លាំងអ៊ុយក្រែន បានវាយលុកចូលកាលពីខែសីហា ឆ្នាំមុន។ ក្រោយមក កងកម្លាំងរុស្ស៊ីដែលត្រូវបានពង្រឹងដោយទាហានកូរ៉េខាងជើង បានព្យាយាមវាយដណ្តេីមយកមកវិញ។
ក្នុងពេលរាយការណ៍ជូនលោក ពូទីន ប្រធានអគ្គសេនាធិការយោធារុស្ស៊ី លោក Valery Gerasimov ក៏បានសរសើរដល់ការរួមចំណែកនៃមន្ត្រី និងទាហានកូរ៉េខាងជើងនៅតំបន់ Kursk ផងដែរ ដោយនិយាយថា ពួកគេមានជំនាញខ្ពស់ រឹងមាំ និងក្លាហាន ហេីយបានប្រកៀស្មាគ្នាជាមួយទាហានរុស្ស៊ីដេីម្បីពេញកាតព្វកិច្ចប្រយុទ្ធនេះផងដែរ៕