អ៊ីរ៉ង់និងអាមេរិក ចាប់ផ្តើមកិច្ចចរចាដោយប្រយោលជុំទីបី នាថ្ងៃសៅរ៍នេះ ដើម្បីជំរុញកិច្ចព្រមព្រៀងទប់ស្កាត់កម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ង់ ខណៈប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ប្រកាន់យកគោលជំហររារាំងផ្លូវអ៊ីរ៉ង់ពីការផលិតគ្រាប់បែកនុយក្លេអ៊ែរ។
ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៦ ខែមេសា ឆ្នាំ ២០២៥។
ដំបូងក្រុមការងារជំនាញបានជួបគ្នា បន្ទាប់មកការចរចាដោយប្រយោលរវាងរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi និងបេសកជនអាមេរិកទទួលបន្ទុកកិច្ចការមជ្ឈិមបូព៌ា លោក Steve Witkoff បានធ្វេីឡេីងតាមរយៈអ្នកសម្រុះសម្រួលអូម៉ង់។
កិច្ចប្រជុំដោយប្រយោលកម្រិតអ្នកជំនាញ នៅទីក្រុង Muscat ដែលកំពុងបន្តពេញមួយថ្ងៃសៅរ៍នេះ គឺសំដៅបង្កើតក្របខ័ណ្ឌសម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែរដ៏មានសក្តានុពលមួយ។ មន្ត្រីអ៊ីរ៉ង់ម្នាក់ បានប្រាប់ Reuters ថា ការចរចាមានលក្ខណៈពិបាក ស្មុគស្មាញ និងតឹងតែង។
កិច្ចចរចានេះបានធ្វេីឡេីងមួយសប្តាហ៍បន្ទាប់ពីជុំទីពីរនៅទីក្រុងរ៉ូម ប្រទេសអ៉ីតាលី ដែលភាគីទាំងពីរបានពិពណ៌នាថាមានលក្ខណៈស្ថាបនា៕