(ភ្នំពេញ)៖ ថ្លែងក្នុងពិធីជួបសំណេះសំណាល ជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមបុគ្គលិកសិក្សានៅថ្ងៃ(ទី២៧ ខែមេសា)សម្ដេចធិបតី នាយករដ្ឋមន្រ្ដីសម្ដែងការសោកស្ដាយ និងចូលរួមរំលែកទុក្ខចំពោះពលករខ្មែរដែលរងគ្រោះដោយសារករណីបាក់រលំអគារនៅប្រទេសថៃដោយសារគ្រោះរញ្ជួយដីកាលពីពេលកន្លងទៅនេះ ក្នុងនោះមានពលករខ្មែរពីរនាក់បានស្លាប់ និងពីរនាក់ទៀតបានបាត់ខ្លួន៕