(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៧ ខែមេសា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះ សំណាល សំណាលជាមួយសហជីព សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមា គម បុគ្គលិកសិក្សា ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើក ទី១៣៩ នៃទិវាពលកម្មអន្តរជាតិ ១ ឧសភា ឆ្នាំ២០២៥។ ពិធីនេះរៀបចំឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ។
ក្នុងពិធីនាព្រឹកថ្ងៃនេះ មានអ្នកចូលរួមសរុបជិត៦ពាន់នាក់។ ក្នុងនោះមកពីសេដ្ឋកិច្ចក្រៅប្រព័ន្ធជិត៤០០នាក់ ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាង៥០០នាក់ ថ្នាក់ដឹកនាំសហជីពមូលដ្ឋានចំនួនជាង៤ពាន់នាក់ មកពីសហជីពមូលដ្ឋានជាង១ពាន់នាក់ មកពីក្រុមហ៊ុន៨៣៩ មានមូលដ្ឋាននៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពង់ចាម កំពង់ឆ្នាំង កំពត ព្រះសីហនុ ព្រៃវែង និងស្វាយរៀង។
យោងតាមរបាយការណ៍របស់ ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កម្មវិធីនាព្រឹកថ្ងៃនេះ គឺជាកម្មវិធីជួបជុំថ្នាក់ដឹកនាំសហជីពមូលដ្ឋានដ៏ច្រើនជាងគេរហូតដល់ជាង ១,២០០សហជីព ថ្នាក់ដឹកនាំសហព័ន្ធសហជីពចំនួន ១៨១សហព័ន្ធ សមាគមនិយោជក សមាគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងសមាគមផ្សេងៗចំនួន ៣៦សមាគម។
លោក ហេង សួរ បានគូសរំលេចថា ពិធីអបអរសាទរទិវាពលកម្ម អន្តរជាតិ១ឧសភា គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់កម្មករ និយោជិត ដែលត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធឡើងជារៀងរាល់ឆ្នាំ ចាប់តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩។ ឆ្នាំនេះក៏ ដូចឆ្នាំមុនៗដែរគឺរាជរដ្ឋាភិបាលបានចេញសារាចរដើម្បីបំផុស លើកទឹកចិត្តគ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលរាជធានី ខេត្ត រោងចក្រ សហគ្រាសនានា ក្នុងការរៀបចំខួបអនុស្សាវរីយ៍លើកទី១៣៩ ទិវាព ល កម្មអន្ដរជាតិ ១ ឧសភា និងកម្មវិធីកម្សាន្តផ្សេងៗ ដើម្បីបង្កបរិយា កាស រីករាយ និងសាមគ្គីភាពរវាងកម្មករនិយោជិត និងនិយោជក ក្រោម ឈ្មោះសហគមន៍សុខសាន្ត។
ទិវាពលកម្មអន្តរជាតិឆ្នាំនេះ រៀបចំឡើងក្រោមប្រធានបទ «រួមគ្នា ដើម្បីការងារសមរម្យ និងកំណើនប្រកបដោយចីរភាព និងភាព ធន់»។ លោក ហេង សួរ បានលើកឡើងថា ការជ្រើសយកប្រធាន បទនេះ គឺជាសក្ខីភាពនៃការប្តេជ្ញាចិត្តខ្ពស់ របស់ រាជរដ្ឋាភិបាល ក្នុង ការបន្តលើកកម្ពស់លក្ខខណ្ឌការងារ សិទ្ធិ ការ ងារ សេរីភាព អង្គការ វិជ្ជាជីវៈ និងអត្ថប្រយោជន៍នានា របស់កម្មករនិយោជិត និងពង្រឹង យន្តការបង្ការ និងដោះស្រាយ វិវាទការងារ ដែលអាចកើតមាន ឡើង ជា សត្យានុម័ត សំដៅធ្វើឱ្យ មានភាពកាន់តែល្អប្រសើរឡើងនៃទំនាក់ ទំនងវិជ្ជាជីវៈនៅកន្លែងធ្វើការ ដោយប្រែក្លាយសហគ្រាសមួយ ជា សហ គមន៍សុខសាន្តមួយ។
នៅក្នុងពិធីថ្ងៃនេះ ក្រៅពីការសំណេះសំណាលហើយនោះ ក៏មានពិធី ប្រគល់ពានរង្វាន់ «សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ»ផង ដែរ។ លោក ហេង សួរ បានឱ្យដឹងថា នេះជាឆ្នាំដំបូងនៃការផ្ដល់ពានរង្វាន់សហគ្រាសមួយ ជា សហគមន៍សុខសាន្តមួយដែល ក្រសួងការងារ និងបណ្តុះ បណ្តាល វិជ្ជាជីវៈ បានដាក់ចេញនូវលក្ខ ខណ្ឌ វិនិច្ឆ័យដោយផ្អែកលើអនុ លោម ភាព ទាំង៨ ហើយក្រសួងក៏បានរៀបចំគណៈកម្មការ វាយតម្លៃនិងជ្រើសរើសសហគ្រាសមួយជា សហគមន៍សុខសាន្តមួយដែលជាយន្តការត្រីភាគីនិងមានការចូលរួមសង្កេតការណ៍ពីតំណាងក្រុមប្រឹក្សាអាជ្ញាកណ្ដាល និងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាផងដែរ។
បើតាមលោក ហេង សួរ ការវាយតម្លៃអនុលោមភាពទាំង៨ ត្រូវបាន រៀបចំដោយផ្អែកលើរបាយការណ៍អធិការកិច្ចការងារ ដែលមាននៅ ក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរួមវិស័យការងារ និង ប្រព័ន្ធស្វ័យប្រវត្តិកម្មអធិការកិច្ចការងារ ដោយបែងចែកជាពានមាស ពានប្រាក់និងពាន សំរឹទ្ធ ត្រូវបានគណៈកម្មការផ្តល់ជូនផ្អែកលើចំនួន កម្មករនិយោ ជិតសរុបនៅក្នុងសហគ្រាស តាមវិស័យនីមួយៗ។
សហគ្រាសជ័យលាភីនៃពានរង្វាន់សហគ្រាសមួយជាសហគមន៍ សុខសាន្តមួយត្រូវតែបំពេញឱ្យគ្រប់នូវលក្ខណៈវិនិច្ឆ័យ នៃអនុ លោម ភាពទាំង៨ មានន័យថា សហគ្រាសជ័យលាភី ពានរង្វាន់ សហ គ្រាសមួយជាសហគមន៍សុខសាន្តមួយ នឹងត្រូវទទួលបាន ពានរង្វាន់ សរុបចំនួន៩។ ជាលទ្ធផលសហគ្រាសចំនួន៣៦ ត្រូវបានគណៈ កម្មការវាយតម្លៃ និងជ្រើសរើសឱ្យទទួលពានរង្វាន់សហគ្រាស មួយជាសហគមន៍សុខសាន្តមួយប្រចាំឆ្នាំ២០២៥ ក្នុងនោះ សហ គ្រាសផ្នែកកាត់ដេរសម្លៀកបំពាក់ចំនួន១៥, ផ្នែកផលិតស្បែកជើង ចំនួន៤, ផ្នែកផលិតផលិតផលធ្វើ ដំណើរនិងកាបូបចំនួន៣, ផ្នែក អេឡិចត្រូនិកចំនួន៤, សេវាកម្មហិរញ្ញវត្ថុចំនួន៥, ឧស្សាហកម្ម ទេសចរណ៍ចំនួន៣, ផ្នែកបង្គុំរថយន្តចំនួន១ និងផ្នែកផ្សារទំនើបចំនួន១ ដែលបែងចែកជា ៣ពានដូចខាងក្រោម៖
១ -ពានមាស ផ្តល់ជូនសហគ្រាសចំនួន ២២សហគ្រាសដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល៣ឆ្នាំក្នុងករណីមិនមានបណ្ដឹង
២ -ពានប្រាក់ ផ្តល់ជូនសហគ្រាសចំនួន៥សហគ្រាសដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល២ឆ្នាំក្នុងករណីមិនមានបណ្ដឹង
៣ -ពានសំរឹទ្ធ ផ្តល់ជូនសហគ្រាសចំនួន៩សហគ្រាសដែលនឹងត្រូវទទួលបានការលើកលែងការចុះអធិការកិច្ចការងារសាមញ្ញរយៈពេល១ឆ្នាំក្នុងករណីមិនមានបណ្ដឹង៕