(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣ខែមេសា ឆ្នាំ២០២៥ បានបង្ហោះនៅលើផេកផ្លូវការរបស់សម្តេចដូច្នេះថាបញ្ហាគ្រួសារនិងការងារពិបាកបែងចែកពីគ្នាណាស់។គិតតែពីគ្រួសារចោលការងារក៏មិនបាន។គិតតែពីការងារចោលគ្រួសារក៏មិនបាន។សម្រាប់ខ្ញុំពេលនេះថ្ងៃ៣និង៤ឧសភាខួប៥ឆ្នាំនៃមរណភាពម្តាយក្មេកក្នុង
ពេលភរិយាមិនអាចចូលរួមពិធីបុណ្យបាន។
ថ្ងៃ៤និង៥ឧសភាខួប៣ឆ្នាំនៃមរណភាពបងប្រុសទី២។
ខ្ញុំត្រូវចូលរួមកម្មវិធីទាំងពីរតែជាអកុសលខ្ញុំមិនអាចនៅបុណ្យឆ្លងនាព្រឹកថ្ងៃ៥ឧសភាសម្រាប់បងប្រុសបានទេព្រោះខ្ញុំត្រូវចេញដំណើរទៅឥណ្ឌូនេសុីនៅម៉ោង៧ព្រឹកដើម្បីជួបប្រធានាធិបតីឥណ្ឌូនេសុីនៅម៉ោង១១ថ្ងៃត្រង់(ក្នុងករណីគ្មានការកែប្រែ)។នៅឥណ្ឌូនេសុីពីថ្ងៃ៥ដល់ថ្ងៃ៧មានជំនួបជាមួយថ្នាក់ដឹកនាំឥណ្ឌូនេសុី ទស្សនកិច្ចនិងធ្វើបាឋកថានលេខាធិការដ្ឋានអាស៊ាននាល្ងាចថ្ងៃ៥ឧសភា។តាមការគ្រោងទុកខ្ញុំនឹងធ្វើបាឋកថាមួយទៀតនៅវិទ្យាស្ថានសេដ្ឋកិច្ច
អាស៊ាននិងអាសុីបូពា៏នាទីក្រុងហ្សាកាតានាព្រឹថ្ងៃ៦ឧសភានឹងថ្ងៃត្រង់៧ឧសភាខ្ញុំនឹងធ្វើដំណើរទៅកាន់ទីម័រឡេស្តេដើម្បីទស្សនកិច្ចផ្លូវការរហូតល្ងាចថ្ងៃ៩ឧសភា២០២៥ទើបមកដល់កម្ពុជាវិញ។ថ្ងៃ១០ឧសភាមិនទាន់បានសម្រាកវាយ
កូនគោលទេព្រោះរឿងគ្រួសារបានមកដល់ទៀតហើយនោះគឺចូលរួមកាត់សក់ ចងដៃឲ្យចៅស្រីដែលជាកូន
របស់ក្មួយស្រីបង្កើតដែលកូនរបស់បងប្រុសរបស់ភរិយាខ្ញុំដែលត្រូវរៀបការដែលខ្ញុំត្រូវចូលរួមទាំងព្រឹកទាំងល្ងាចដោយខានមិនបាន។ត្រង់នេះហើយដែលខ្ញុំលើកពីខាងលើថាពិបាកបែងចែករវាងការងារនិងបញ្ហាគ្រួសារ៕