សម្តេចធិបតី បញ្ជាក់ថា កម្ពុជាមានទំហំផ្ទៃដីទំហំ១៨១០៣៥គីឡូម៉ែត្រការ៉េ!

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានទំហំផ្ទៃដី ១៨១០៣៥គីឡូម៉ែត្រការ៉េ តើការគណនានេះបានដូចម្តេច? ហើយបានមកពីណា? ។
ដោយបានឆែកជាមួយគណៈកម្មការព្រំដែនផ្នែកបច្ចេកទេស គឺជាង១០០ឆ្នាំមុន បារាំងបានយកតួលេខនេះ ។
ដែលក្រោយកំណត់ព្រំដែនជាមួយប្រទេសជិតខាង ហើយការកំណត់ព្រំដែននេះអត់ទាំងអស់ទៀត ។
ដែលព្រំដែនបន្សល់ទុកនោះមានបង្គោល ១២៤ ជាមួយនឹងអាណាម និងជាមួយកូសាំងស៊ីន ១២៤បង្គោល ហើយជាមួយអាណាមអត់មានបង្គោលនោះទេ ហើយជាមួយឡាវដែលចម្ងាយប៉ុន្មានរយគីឡូ មានបង្គោលធំតែមួយគត់ រីជាមួយថៃ មាន៧៤ បង្គោល។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបែបនេះនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គី ជាមួយអ្នកសារព័ត៌មានលើកទី៧ នៅរាជធានីភ្នំពេញ។
សម្តេចធិបតី ថ្លែងថា ការកំណត់នេះ ក្រោយបានបោះបង្គោលបឋម ដោយបារាំងធ្វើម្តេចបានវាស់ចេញ ដែលជំនាន់នោះអត់មាន GPS នោះ ដោយក្រុមភូមិសាស្ត្រជំនាន់នោះ ជិះដំរីផង ជិះសេះផង ដោយអូសខ្សែរពួរវាស់ អូសម៉ែត្រវាស់ ដូច្នេះគាត់អូសវាស់ព្រំប្រទល់ផ្ទៃក្រឡាភូមិនីមួយៗ ធ្វើការបូកបញ្ចូលគ្នា រីឯកន្លែងអត់មានមនុស្សរស់នៅ ។
គឺគាត់សន្និដ្ឋានយកតែម្តង ដោយផ្អែកលើការគិត គូសវាស់លើក្រដាស ហើយក៏កាឡេចេញទំហំ ១៨១០៣៥ គីឡូម៉ែត្រការ៉េ៕

Leave a Reply

Your email address will not be published. Required fields are marked *