Update៖ គណបក្សកាន់អំណាចសិង្ហបុរីទទួលបានជ័យជម្នះជាថ្មីម្តងទៀតក្នុងការបោះឆ្នោតជាសកល!

លទ្ធផលនៃការបោះឆ្នោតសកលលើកទី១៤ នៅប្រទេសសិង្ហបុរី បានបង្ហាញថាគណបក្សកាន់អំណាច People Action Party (PAP) បានទទួលជ័យជម្នះជាថ្មីម្តងទៀត ក្រោយមិនធ្លាប់បរាជ័យម្តងណាឡើយអស់រយៈពេល៦ទសវត្សរ៍មកនេះ។

ប្រភពពីសារព័ត៌មាន Reuters។

ក្រោយការរាប់សន្លឹកឆ្នោតបានបញ្ចប់ទៅ នាយកដ្ឋានរៀបចំបោះឆ្នោតសិង្ហបុរី បានប្រកាសថាគណបក្ស PAP ដែលបានដឹកនាំប្រទេសចាប់តាំងពីពេលទទួលបានឯករាជ្យ នៅឆ្នាំ១៩៦៥ ឈ្នះអាសនៈចំនួន៨៧ក្នុងចំណោមអាសនៈសរុប៧៩នៅសភា ក្នុងការបោះឆ្នោតសកល ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃសៅរ៍ ទី៣ ខែឧសភា ហើយទទួលបានសំឡេតឆ្នោតគាំទ្រពីប្រជាជនក្នុងអត្រា៦៥.៥៧ភាគរយ ខ្ពស់ជាងអត្រា៦១.២ភាគរយ ដែលសម្រេចបានក្នុង ការបោះឆ្នោតសកលឆ្នាំ២០២០៕

Leave a Reply

Your email address will not be published. Required fields are marked *