(ភ្នំពេញ)៖ ក្រោយល្បីពេញបណ្តាញសង្គមនឹងមានការចោទប្រកាន់គ្នាទៅវិញទៅមក ករណីទំនាស់ដីធ្លីរវាង ឧកញ៉ាលី សាយឃាង និងប្រជាពលរដ្ឋនៅខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ បានអះអាងថាករណីទំនាស់ដីធ្លីនេះ ខ្លួនបានខិតខំ ដោះស្រាយផ្សះផ្សារជាច្រេីនលេីកច្រេីនសារដោយឈរលេីគោលនយោបាយ ឈ្នះ ឈ្នះ និងកំពុងបន្តដោះស្រាយថែមទៀត ដោយយកចិត្តទុកដាក់បំផុតជាពិសេសការពារផលប្រយោជន៍ប្រជាពលរដ្ឋផងដែរ។
ទន្ទឹមនឹងនេះក្រសួងរៀបចំដែនដី កំពុងធ្វើការដោះស្រាយស្រាប់តែមានបុគ្គលមួយចំនួនរួមទាំងលោកង៉ោ ម៉េងជ្រួន អភិបាលរងខេត្តផង បានបំផុសបំផុលញុះញង់និងចលនាប្រមូលផ្ដុំដេីម្បីប្រឆាំងគោលការណ៍ដោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ៕