កម្ពុជា សម្រេចហាមឃាត់ការនាំចូលសត្វពាហនៈនិងផលិតផលសាច់សត្វពីប្រទេសថៃ!

(ភ្នំពេញ)៖ ទោះបីជាបច្ចុប្បន្ន កម្ពុជាពុំបានរកឃើញមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់(ពិសធ្យូង) លើសត្វពាហនៈ (គោ-ក្របី)ក៏ពិតមែន។
ប៉ុន្តែក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសម្រេចហាមឃាត់ជាបណ្តោះអាសន្ន លើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ដើម្បីបង្ការនិងទប់ស្កាត់ ការរីករាលដាល នៃជំងឺមួយនេះ..!។

នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥។

ក្រសួងកសិកម្មបញ្ជាក់ថា ខ្លួនកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះករណីកើតមានជំងឺឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ (គោ-ក្របី) ដែលកំពុងកើតមាននៅក្នុងតំបន់មួយចំនួននៃប្រទេសថៃ។
បច្ចុប្បន្ន ពុំមានករណីជំងឺនេះនៅក្នុងប្រទេសកម្ពុជានោះទេ ។
ប៉ុន្តែយ៉ាងណាក្តីជាវិធានការបង្ការ ក្រសួងបានដាក់ឱ្យអនុវត្តការហាមឃាត់ជាបណ្តោះអាសន្នលើការនាំចូលសត្វពាហនៈ និងផលិតផលសាច់សត្វ ពីច្រកព្រំដែនទាំងអស់នៃប្រទេសថៃ ព្រមទាំងបានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធនៅតាម បណ្តាលច្រកព្រំដែនទាំងនេះដើម្បីពង្រឹងការត្រួតពិនិត្យ និងធានាការអនុវត្តវិធានការប្រកបដោយប្រសិទ្ធភាព៕

Leave a Reply

Your email address will not be published. Required fields are marked *