សម្ដេចតេជោ អញ្ជើញធ្វើដំណើរមកដល់ប្រទេសកម្ពុជាប្រកបដោយសុវត្ថិភាព!

(ភ្នំពេញ)៖ នៅរសៀល ថ្ងៃសុក្រ ទី៩ ខែឧសភា ឆ្នាំ២០២៥
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាវិញដោយសុវត្ថិភាពហើយ  បន្ទាប់ពីបានបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ប្រកបដោយលទ្ធផលត្រចះត្រចង់៕

Leave a Reply

Your email address will not be published. Required fields are marked *