Update៖ សហភាពអឺរ៉ុប ត្រៀមដាក់ទណ្ឌកម្មជាថ្មីលេីរុស្ស៊ី ប្រសិនបើទីក្រុងមូស្គូ បំពានបទឈប់បាញ់ដែលកំពុងស្នើ!

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា ដោយគាំទ្រចំពោះបទឈប់បាញ់គ្មានលក្ខខណ្ឌរយៈពេល៣០ថ្ងៃ។

ដែលត្រូវបានស្នើឡើងក្នុងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយថា សហភាពអឺរ៉ុប (EU) បានត្រៀមរួចជាស្រេចក្នុងការដាក់ទណ្ឌកម្មបន្ថែមទៀត លើទីក្រុងមូស្គូ ប្រសិនបើបំពានបទឈប់បាញ់។
ប្រភពពីសារព័ត៌មាន Reuters។

លោកស្រី von der Leyen បានសរសេរលេីប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាការសម្រេចឥឡូវនេះគឺនៅក្នុងដៃរុស្ស៊ី។ យើងត្រៀមខ្លួនរួចជាស្រេច ដើម្បីដាក់សម្ពាធខ្លាំងលើរុស្ស៊ី និងដាក់ទណ្ឌកម្មបន្ថែមទៀត ក្នុងករណីមានការបំពានបទឈប់បាញ់៕

Leave a Reply

Your email address will not be published. Required fields are marked *