Update៖ ចិន អំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ធ្វើការដោះស្រាយគ្នាដោយសន្តិវិធី!

កាលពីថ្ងៃសៅរ៍ ទី១០ ខែឧសភា ចិនបានអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន បញ្ឈប់ភាពតានតឹងស្របពេលដែលជម្លោះរវាងប្រទេសទាំងពីរនេះ រីករាលដាលទៅរកការផ្ទុះជាសង្រ្គាមទ្រង់ទ្រាយធំ។

ប្រភពពីសារព័ត៌មាន AFP។

អ្នកនាំពាក្យក្រសួងការបរទេសចិន បានលើកឡើងថាយើងអំពាវនាវឱ្យឥណ្ឌានិងប៉ាគីស្ថាន ផ្តោតទៅលើសុខសន្តិភាព និងស្ថិរភាព ហើយប្រកាន់ខ្ជាប់ភាពអត់ធ្មត់ រួចវិលត្រឡប់ទៅរកការដោះស្រាយជម្លោះដោយសន្តិវិធី ហើយចៀសវាងបន្តធ្វើសកម្មភាពទាំងឡាយណា ដែលនាំឱ្យមានភាពតានតឹងកាន់តែខ្លាំងថែមទៀត។

គួរបញ្ជាក់ថា ភាពតានតឹងបានកើនឡើងខ្លាំងនៅក្នុងសប្តាហ៍នេះ រវាងឥណ្ឌានិងប៉ាគីស្ថាន ដោយភាគីទាំងពីរបានបន្តប្រយុទ្ធគ្នា ដោយប្រើប្រាស់កាំភ្លើងធំ ដ្រូន និងមីស៊ីល អស់រយៈពេល៤ថ្ងៃជាប់គ្នាមកហើយ ចាប់តាំងពីថ្ងៃពុធនៅពេលដែលឥណ្ឌា បានបើកប្រតិបត្តិការយោធាតាមផ្លូវអាកាសវាយចូលទឹកដីរបស់ប៉ាគីស្ថាន ហើយប៉ាគីស្ថានបានប្តេជ្ញាសងសឹកសមស្របទៅវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *