អ្នកដែលបើករថយន្តបុករះនៅមុខក្រសួងមហាផ្ទៃ ស្លាប់និងរបួសច្រើននាក់គឺនាយការិយាល័យគណនេយ្យនៃស្នងការរាជធានីភ្នំពេញ!

(ភ្នំពេញ)៖ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នៅបណ្ដោយផ្លូវព្រះនរោត្តម មុខក្រសួងមហាផ្ទៃ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១៥ខែឧសភា ដោយអ្នកបើករថយន្ដបង្កគឺលោក ហ៊ុន ហេង នាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះដែលស្លាប់មានឈ្មោះ រៀន សុនឿន ភេទប្រុស មានអាយុ៤៩ឆ្នាំ ស្នាក់នៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក ហ៊ុន ហេង ដែលជាអ្នកបើករថយន្ដបង្ក ហេតុត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃាត់ខ្លួនបានភ្លាមៗ និងបញ្ជូនបន្តឲ្យកម្លាំងនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត។
ក្នុងករណីបុករះនេះ បណ្ដាលឲ្យបុរសអ្នកបើកម៉ូតូកង់បីឥណ្ឌាម្នាក់បាត់បង់ជីវិត និងខូចខាតម៉ូតូ១គ្រឿង កង់បីឥណ្ឌា ២គ្រឿង និងរថយន្តព្រុស១គ្រឿង និងអ្នករងរបួសផ្សេងទៀត។ ទោះបីយ៉ាងណា ករណីនេះមន្ត្រីនគរបាលនៅមិនទាន់បញ្ជាក់ពីមូលហេតុនៃការផ្ដើមឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version