Update៖ UN នឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌ នៅតំបន់ហ្កាហ្សាដែលគាំទ្រដោយអាមេរិក!

កាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា អង្គការសហប្រជាជាតិ (UN) បាននិយាយថាខ្លួននឹងមិនចូលរួមក្នុងប្រតិបត្តិការមនុស្សធម៌គាំទ្រដោយអាមេរិក នៅក្នុងតំបន់ហ្កាហ្សានោះទេ ដោយសារតែប្រតិបត្តិការនេះខ្វះភាពអព្យាក្រឹត ខណៈអ៊ីស្រាអែលសន្យាថានឹងជួយសម្របសម្រួលប្រតិបត្តិការនេះដោយមិនចូលរួមក្នុងការប្រគល់ជំនួយឡើយ។

ប្រភពពីសារព័ត៌មានReuters។
អ្នកនាំពាក្យរងអង្គការសហប្រជាជាតិ លោក Farhan Haq បានប្រាប់អ្នកសារព័ត៌មានថាប្រតិបត្តិការមនុស្សធម៌នេះមិនអនុលោមតាមគោលការណ៍ជាមូលដ្ឋានរបស់យើង ក្នុងនោះរួមមាន ការប្រកាន់ភ្ជាប់ភាពមិនលំអៀង អព្យាក្រឹត និងឯករាជ្យភាពនោះឡើយ។ ដូច្នេះយើងនឹងមិនចូលរួមក្នុងប្រតិបត្តិការនេះទេ។
ប្រតិបត្តិការមនុស្សធម៌ Gaza Humanitarian Foundation គាំទ្រដោយសហរដ្ឋអាមេរិកនឹងចាប់ផ្ដើមការងារនៅក្នុងតំបន់ហ្កាហ្សានាចុងខែឧសភានេះ នៅក្រោមការរិះគន់យ៉ាងខ្លាំងពីសំណាក់ ប្រមុខជំនួយមនុស្សធម៌របស់អង្គការសហប្រជាជាតិ លោក Tom Fletcher ដែលបានចាត់ទុកថាវាគ្រាន់តែជាការបិទបាំងអំពើហិង្សា និងការបណ្ដេញប្រជាជនប៉ាឡេស្ទីន ក្នុងតំបន់ហ្កាហ្សា តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បានប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងទីក្រុង Antalya ប្រទេសតួកគីកាលពីថ្ងៃព្រហស្បតិ៍ថាសហរដ្ឋអាមេរិក ទទួលយកការរិះគន់ ហើយថាទីក្រុងវ៉ាស៊ីនតោនបើកចំហចំពោះផែនការផ្សេង ដើម្បីនាំយកជំនួយទៅកាន់ជនស៊ីវិល ដោយមិនឱ្យហាម៉ាសលួចជំនួយទាំងនោះ៕

Leave a Reply

Your email address will not be published. Required fields are marked *