ជនជាតិប៉ាឡេស្ទីនជាង100 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងជើងហ្គាហ្សាកាលពីថ្ងៃសុក្រ(ទី១៦ខែឧសភា)។
ប្រភពពីសារព័ត៌មានAANews។
ក្រុមគ្រូពេទ្យបានរាយការណ៍ពីអ្នកស្លាប់ និងរបួសជាច្រើននាក់ នៅពេលដែលកងទ័ពអ៊ីស្រាអែលបានកំណត់គោលដៅរថយន្តសង្គ្រោះបន្ទាន់មួយនៅក្នុងទីក្រុង Jabalia ភាគខាងជើង Gaza ដែលជាការវាយប្រហារចុងក្រោយបង្អស់លើក្រុមគ្រូពេទ្យ និងកន្លែងថែទាំសុខភាព។
ក្នុងចំណោមជនរងគ្រោះពីការវាយប្រហារតាមអាកាសដ៏សាហាវរបស់អ៊ីស្រាអែលគឺលោក Zaher Elayyan មេប៉ូលីសនៅទីក្រុង Beit Hanoun ភាគខាងជើង Gaza នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ប៉ូលីស Gaza ។
សេចក្តីថ្លែងការណ៍បានជំរុញសហគមន៍អន្តរជាតិឱ្យធ្វើអន្តរាគមន៍ជាបន្ទាន់ និងដាក់សម្ពាធលើអ៊ីស្រាអែលឱ្យបញ្ឈប់ការវាយលុកទៅលើបុគ្គលិកប៉ូលីស ព្រោះពួកគេត្រូវបានការពារក្រោមច្បាប់អន្តរជាតិ។
អ្នកនាំពាក្យការពារជនស៊ីវិល Gaza លោក Mahmoud Basal បានប្រាប់ Anadolu ថាចាប់តាំងពីថ្ងៃសុក្រមក ក្រុមជួយសង្គ្រោះបានរកឃើញសាកសពចំនួន50 ពីក្រោមគំនរបាក់បែក បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើផ្ទះលំនៅដ្ឋានចំនួន11 ខ្នងនៅភាគខាងជើង Gaza។
លោក បានបន្ថែមថាមនុស្សជាង៥០នាក់ផ្សេងទៀតនៅតែជាប់នៅក្រោមគំនរបាក់បែក។
លោក បានព្រមានថាចំនួនអ្នកស្លាប់ពិតប្រាកដទំនងជាខ្ពស់ជាងនេះដោយសារក្រុមសង្គ្រោះបន្ទាន់មិនអាចទៅដល់តំបន់មួយចំនួនបានដោយសារការទម្លាក់គ្រាប់ បែក ដែលកំពុងបន្តនៅទូទាំងតំបន់ នោះ។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហាម៉ាស់បានចោទប្រកាន់អ៊ីស្រាអែលថាបានប្រព្រឹត្តការសម្លាប់រង្គាលដ៏គួរឱ្យរន្ធត់និងបើកការវាយប្រហារឥតឈប់ឈរនៅទូទាំងទឹកដីដែលត្រូវបានឡោមព័ទ្ធ។
កងទ័ពអ៊ីស្រាអែលបានបន្តការវាយលុកដ៏ឃោរឃៅនៅលើតំបន់ហ្គាហ្សាស្ទ្រីប ចាប់តាំងពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជាង 53,000 នាក់មកទល់ពេលនេះ ដែលភាគច្រើនជាស្ត្រី និងកុមារ៕