Update៖ លោក ត្រាំ នឹងសន្ទនាតាមទូរស័ព្ទជាមួយលោក ពូទីន ដើម្បីដោះស្រាយសង្គ្រាមនៅអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ ទី១៩ ខែឧសភា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងធ្វើការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដើម្បីស្វែងរកសន្តិភាពនៅអ៊ុយក្រែន បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានទទួលស្គាល់ថា មានភាពជាប់គាំងក្នុងការបញ្ចប់ជម្លោះនេះ។

ប្រភពពីសារព័ត៌មាន Reuters។

អនុប្រធានាធិបតី លោក JD Vance បានបញ្ជាក់យ៉ាងច្បាស់មុនកិច្ចសន្ទនានេះដែលគ្រោងធ្វើនៅម៉ោង ១០ព្រឹក (ម៉ោងខាងកើតសហរដ្ឋអាមេរិក) ថា ទីក្រុងវ៉ាស៊ីនតោនយល់ថា មានភាពជាប់គាំងហើយលោក ត្រាំ នឹងព្យាយាមវាយតម្លៃថាតើវិមានក្រឹមឡាំង «ពិតជាយកចិត្តទុកដាក់» ក្នុងការបញ្ចប់សង្គ្រាមឬទេ។ លោក Vance បានបន្ថែមថា ប្រសិនបើរុស្ស៊ីមិនបង្ហាញឆន្ទៈទេសហរដ្ឋអាមេរិកអាចនឹងសម្រេចចិត្តថានេះមិនមែនជាសង្គ្រាមរបស់យើងទៀតទេ។
ទោះបីជាមានសម្ពាធការទូត រួមទាំងការជំរុញពីមេដឹកនាំអឺរ៉ុបឲ្យលោក ពូទីន ទទួលយកបទឈប់បាញ់ ៣០ថ្ងៃក៏ដោយ លោក ពូទីន នៅតែរក្សាជំហរដ៏តឹងរ៉ឹងលើលក្ខខណ្ឌសន្តិភាពរបស់លោក ខណៈកងកម្លាំងរុស្ស៊ីបន្តការវាយលុក និងទើបតែបើកការវាយប្រហារដោយដ្រូនទ្រង់ទ្រាយធំកាលពីថ្ងៃអាទិត្យ៕

Leave a Reply

Your email address will not be published. Required fields are marked *