ក្រុមហាម៉ាស់ បានយល់ព្រមលើសំណើរបស់លោក Steve Witkoff បេសកជនពិសេសអាមេរិកសម្រាប់បទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា។
ប្រភពពីសារព័ត៌មានReuters កាលពីថ្ងៃចន្ទ ទី២៦ ខែឧសភា ឆ្នាំ២០២៥។
សំណើថ្មីនេះ ដែលក្រុមហាម៉ាស់ទទួលបានតាមរយៈអ្នកសម្របសម្រួល រួមមានការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែលចំនួន ១០នាក់ជាពីរក្រុម ជាថ្នូរនឹងបទឈប់បាញ់រយៈពេល៧០ថ្ងៃ និងការដកកងទ័ពអ៊ីស្រាអែលចេញពីផ្នែកខ្លះនៃតំបន់ហ្គាហ្សាស្ទ្រីប។ សំណើក៏រួមបញ្ចូលផងដែរនូវការដោះលែងអ្នកទោសប៉ាឡេស្ទីនមួយចំនួនដោយអ៊ីស្រាអែល រួមទាំងអ្នកដែលកំពុងជាប់ពន្ធនាគាររយៈពេលវែងរាប់រយនាក់។
ទោះជាយ៉ាងណា មិនទាន់មានការអត្ថាធិប្បាយភ្លាមៗពីភាគីអ៊ីស្រាអែលចំពោះសេចក្តីរាយការណ៍នេះនៅឡើយទេ៕