ឯកឧត្តម ហ៊ីង ប៊ុនហៀង ចូលរួមគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅក្បែរព្រំដែន!

(ព្រះវិហារ)៖ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងអង្គរក្ស រួមជាមួយនាយទាហាន នាយទាហានរងជាច្រើនរូបទៀត នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញចូលរួម គោរពវិញ្ញាណក្ខន្ធយុទ្ធជនពលី ព្រឹន្ទបាលឯក សួន រ៉ោន។

យុទ្ធជន សួន រ៉ោន ត្រូវបាន ទាហានថៃឆ្មក់បាញ់ប្រហារ កាលពីព្រឹកព្រលឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅ នៅតំបន់សមរភូមិមុំ៣ ក្នុងខេត្តព្រះវិហារ។

ការចូលរួមរបស់នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងនាយទាហានជាច្រើនរូបទៀត គឺដើម្បីសម្តែងការគោរព និងដឹងគុណចំពោះវីរភាពលះបង់របស់យុទ្ធជន សួន រ៉ោន ដែលបានបូជាជីវិតដើម្បីការពារបូរណភាពទឹកដី៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version