Update៖ ឃាត់ខ្លួនលោក ហង្ស​ សំណាង​ រួមនិងមនុស្ស២នាក់ទៀត ករណីផលិតវីដេអូ អំពីបញ្ហាព្រំដែន!

(ភ្នំពេញ)៖ នគរបាល​ស្រុក​កំពង់​រោទ៍​ ខេត្ត​ស្វាយរៀង កាលពីព្រឹក​ទី៣០.០៥.២០២៥
បានឃាត់ខ្លួនមនុស្ស៣នាក់​ ពាក់​ពព័ន្ធការផលិតវីដេអូ ​ក្លែងឯកសណ្ឋានកងទ័ព​ និងធ្វើ​អោយ​កងទ័ព​បាក់ទឹកចិត្ត.!។

អ្នកដែលត្រូវឃាត់ខ្លួន
១-​ ឈ្មោះ​ ហង្ស​ សំណាង”ចាងហ្វាងសារព័ត៌មាន ហង្ស​ សំណាង”។
២-​ ឈ្មោះ រស់ អៀវ ភេទប្រុស អាយុប្រហែល ៦០ជាង នៅភូមិកណ្ដាល ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង​។
៣-​ ឈ្មោះ កុញ វាស្នា ភេទប្រុស អាយុ ប្រហែល៣០ជាង រស់នៅ ភូមិបុណ្យ ឃុំត្នោត ស្រុកកំពង់រោទិ៍​ ខេត្ត​ ស្វាយរៀង​ ។
អ្នកទាំងពីរនាក់នេះមិនមែន ជាកងទ័ពឬជាអតីតយុទ្ធទេ​។

គិតត្រឹមរសៀលទី៣០.០៥.២០២៥ សមត្ថកិច្ច​ស្រុក​កំពង់រោទ៍​ នៃស្នងការដ្ឋាននគរបាលខេត្ត​ស្វយរៀង បានបញ្ជូនអ្នកទាំង​ ៣នាក់ខាងលើ មក​ដល់ស្នងការ​ដ្ឋាន​នគរបាល​រាជធានីភ្នំពេញ​ ដេីម្បី​ចាត់ការបន្ត​៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version